ការរឹតបណ្តឹងវិធានការធ្វេីជីវសុវត្ថិភាព បង្កើនការធ្វេីអនាម័យទីសត្តឃាដ និងកន្លែងចិញ្ចឹម
ចេញ​ផ្សាយ ៣១ កក្កដា ២០១៩
72

ថ្ងៃសៅរ៍ ១១ រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩

...............................................................................................................................

ការិយាល័យ ផលិតកម្ម  និង បសុព្យាបាលខេត្តបន្តរឹតបណ្តឹងវិធានការធ្វេីជីវសុវត្ថិភាព  បង្កើនការធ្វេីអនាម័យទីសត្តឃាដ  កន្លែង ដាក់ តាំង លក់ នៅ លើ ទីផ្សារ  និង ដាក់លក់នៅទីសាធារណៈដោយមានមន្រ្តីជំនាញប្រចាំការជាប្រចាំ។
-មន្រ្តីពេទ្យសត្វស្រុកបូរី ជលសារ បានចុះត្រួតពិនិត្យ ទូកលក់ទំនិញជនជាតិវៀតណាមតាមទន្លេ  ព្រមទាំងហាមមិនអោយចរាចរសាច់ជ្រូក  និងផលិតផល ដែលធ្វើ មកពីសាច់ជ្រូកឡើយ។

-មន្រ្តីផ្នែកពេទ្យសត្វស្រុក អង្គបូរី រួមជាមួយ ភ្នាក់ងារ សន្តិសុខ ភូមិ បន្តឃ្លាំមេីលក្នុងតំបន់ភូមិអំពិល  ឃុំ ពន្លៃ  ស្រុក អង្គបូរី  ដោយបានផ្សព្វផ្សាយ  ជំរុញប្រជាពលរដ្ឋទទួលទានសាច់ជ្រូកឡើងវិញ ដោយមានការចូលរួមពីលោកមេភូមិ  និងប្រជាពលរដ្ឋសរុប  ៧  នាក់។

-មន្រ្តីផ្នែកពេទ្យសត្វស្រុកព្រៃកប្បាស បានចុះពិនិត្យមេីលស្ថានភាពជម្ងឺសត្វនៅភូមិអង្អស្វាយចេក ឃុំចារ ជាប់ព្រំប្រទលឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលឃេីញថាសត្វមានសុខភាពល្អពុំមានសត្វឈឺ  រឺ ងាប់ទេ ដោយមានការចូលរួមពីលោកមេភូមិព្រមទាំងប្រជាពលរដ្ផសរុប ១១នាក់។

-មន្រ្តីផ្នែកពេទ្យសត្វស្រុកទ្រាំង កោះអណ្តែត និងព្រៃកប្បាស បានចុះពិនិត្យការដឹកជញ្ជូនជ្រូកចំនួន ៣រថយន្ត ដែលមានទិសដៅទៅភ្នំពេញ ផ្សារបាទី និងផ្សារអង្គតាសោម សរុបចំនួន ៨០ក្បាល ពីតំបន់គ្មានជម្ងឺ និងមានសុខភាពល្អ។

-ស្ថានភាព ជំងឺ មានភាពស្ងប់ស្ងាត់និងពុំមានជ្រូកបន្តងាប់ទៀតទេ។

-ការចុះពិនិត្យកសិដ្ឋាន ចឹញ្ចឹមជ្រូកទាំង  ២៩  នៅក្នុងខេត្ត ឃើញងថា ជ្រូកមានសុខភាពល្អពុំមានកសិដ្ឋានណាមួយមានសត្វឈឺទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter