ថ្ងៃព្រហស្បតិ៍ ៩ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩
....................................................................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអញ្ចើញចូលរួមការប្រជុំផ្សព្វផ្សាយរបស់ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ក្នុងគោលបំណងចំនួនបី:
-វិធានការកាពារដង្កូវហ្វូងប្រភេទថ្មី
-ផ្សព្វផ្សាយពីឧបករណ៍ ព្រួសស្រូវពាក់កណ្តាលស្វាយប្រវត្ត
-ពិនិត្យកសិករព្រោះស្រូវខា១៥ និងពិនិត្យកសិករដាំត្រសក់ចំណារតាមប្រពន្ធ័ដំណក់ទឹកដែលមានទីតាំងនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ដោយមានការសម្របសម្រួលពីលោកស្រីប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្តនិងមន្ត្រី ព្រមទាំងបានសហការជាមួយលោកប្រធានការិយាល័យកសិកម្មស្រុកព្រៃកប្បាស សរុបអ្នកចូលរួម ចំនួន ៦៨នាក់ ស្រី ២៥នាក់។ ។ ប្រជុំផ្សព្វផ្សាយនេះ គាំទ្រដោយថវិកាកម្មវិធីរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម