សកម្មភាពរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត
ចេញ​ផ្សាយ ២៦ កក្កដា ២០១៩
88

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩

....................................................................................................................................

-លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត  បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទដោយមានការចូលរួមពីលោកអភិបាលរងក្រុងដូនកែវ  មន្រ្ដី ប៉ូលិស សន្តិសុខ ផ្សារសរុប  ២៥  នាក់ ដើម្បីត្រួតពិនិត្យ កន្លែងដាក់តាំងលក់សាច់ជ្រូក  សាច់មាន់  សាច់ទា  និងផលិតផល ដែលមានដេីមកំណេីតមកពីសត្វ។  លោក  ថៃ លី បានណែនាំអាជីវករទាំងអស់ត្រូវធ្វេីអនាម័យអោយបានល្អ  រក្សា គុណភាព សាច់ទុកអោយបានយូរ  ធ្វេីយ៉ាងណាអោយមានសុវត្ថិភាពចំណីអាហារដល់អ្នកទទួលទាន ទន្ទឹម នេះ ដែរ លោក  ថៃ  លី  បានផ្សព្វផ្សាយដល់អាជីវករ និងប្រជាពលរដ្ឋទទួលយកសាច់ជ្រូកជារបបអាហារប្រចាំថ្ងៃឡេីងវិញ  ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនចម្លងមកមនុស្សទេ  ហេីយម្យ៉ាងទៀតសាច់ជ្រូកដែលនាំយកមកដាក់តាំងនៅលេីទីផ្សារនេះសុទ្ធតែបានឆ្លងកាត់មន្រ្តីជំនាញបសុពេទ្យបានត្រួតពិនិត្យរួចរាល់ហេីយ  ដោយបានអូសត្រាលេីផ្ទាំងសាច់ជ្រូកមុនយកមកចូលក្នុងទីផ្សារ  ហេីយនៅកន្លែងទីសត្តឃាដយេីងក៏បានធ្វេីជីវសុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ប្រសិនបេីមានករណីសត្វឈឺឬងាប់មន្រ្តីជំនាញបានដុតកំទេចចោលនៅនឹងកន្លែងតែម្ដងមិនទុកអោយចម្លងទៅតំបន់ផ្សេងទៀតទេ  សាច់ជ្រូកដែលបងប្អូនយកមកបរិភោគត្រូវមានអូសត្រាដោយបសុពេទ្យ  និងត្រូវតែចំអិនសាច់អោយបានឆ្អិនល្អ។
-លោក  ហុក  សួ  បានចុះជួបកសិករចិញ្ចឹមជ្រូកនៅឃុំ  គោគពោធិ  បាន  ៣  គ្រួសារ   មានជ្រូកសរុប  ៣២  ក្បាល  មេ  ៤  ក្បាល  ជ្រូកទាំងអស់នេះមានសុខភាពល្អ ព្រមទាំងចែកថ្នាំ  TH4 ដល់កសិករចិញ្ចឹមជ្រូកចំនួន  ៣  ដប  សម្លាប់បាញ់សម្លាប់មេរោគ មួយដងក្នុងមួយសប្ដាហ៍។
-លោក  ជិន  ចាន់ទ្រី  និងសហការីបានបន្តចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករនៅឃុំ  ស្លារចំនួន  ១៣  ក្បាល  និងជូនថ្នាំសម្លាប់មេរោគចំនួន  ១  ដប  ព្រមទាំងបានពិនិត្យសុខភាពសត្វជាប្រចាំមុនអនុញ្ញាតដឹកជញ្ជួនទៅភ្នំពេញ  ហេីយក៏បានរឹតបណ្ដឹងចលនាសត្វមិនអោយឆ្លងកាត់ផងដែរ។
-លោក  ស៊ុយ  គឹមហេង  បន្តរឹតបណ្តឹង ចលនាសត្វ នៅភូមិ  អំពិល  ឃុំ  ពន្លៃ  តំបន់ ជំវិញក្នុងរង្វង់កាំ  ១០  គីឡូម៉ែត្រ ។
-លោក  តាក់  ប៊ុន លី  បានចុះត្រួតពិនិត្យជ្រូកកសិករឈ្មោះ  ឈរ  រ៉ា  នៅភូមិ  តាវង់  ឃុំ  បានកាម  ចំនួន  ២០  ក្បាល  មុនអនុញ្ញាតដឹកជញ្ជួនព្រមទាំងចលត័កំលាំងឃ្លំមេីលច្រកមួយចំនួនដែលអាចនាំចូលពីតំបន់ផ្ទុះជម្ងឺនៅឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។

+ស្ថានភាព ចលនាសត្វ
បានចេញលិខិតអនុញ្ញាតដឹកជញ្ជួនអោយអាជីវករឈ្មោះ  ទូ  ស៊ុយលី
-ចេញពីភូមិ   តាវង់  ឃុំ  បានកាម  ឆ្លង ទៅ កាន់ រាជធានី ភ្នំពេញ ដោយ រថយន្ត ពាក់ស្លាកលេខ  3B 8034 ស្មើ 20 ក្បាល
-ចេញលិខិតអនុញ្ញាតអោយដឹកជញ្ជូនជ្រូកអោយអាជីវករឈ្មោះ  យិត  យុត
-ចេញពីភូមិ  ពោធិ  ឃុំ  ស្លា ស្រុកសំរោងទៅ កាន់ រាជធានី ភ្នំពេញ ដោយ រថយន្ត ពាក់ស្លាកលេខ  3D 0090 ស្មើ 13 ក្បាល
ជ្រូកសាច់រស់ទាំងអស់នេះចេញពីតំបន់គ្មានផ្ទុះជំងឺ  សត្វ មានសុខភាពល្អ នៅកន្លែងត្រួតពិនិត្យ។

+ស្ថានភាព ជំងឺ សត្វ
មានភាពស្ងប់ស្ងាត់ពុំមានសត្វឈឺឬងាប់ទេ។កសិដ្ឋាន ចិញ្ចឹម ជ្រូក ទាំង  ២៩  ក្នុងខេត្ត មានសុខភាពល្អ ។

ចំនួនអ្នកចូលទស្សនា
Flag Counter