ប្រជុំពិភាក្សាការងារនិងការជ្រើសរើសបឋមសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៦ កក្កដា ២០១៩
68

ថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩

.............................................................................................................................

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំប្រជុំពិភាក្សាការងារនិងការជ្រើសរើសបឋមសហគមន៍កសិកម្ម ដើម្បីធ្វើការគាំទ្រ ក្នុងក្របខណ្ឌ័គម្រោង "ខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន" ដោយមានការចូលរួមពីលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនិងក្រុមការងារ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងមន្រ្តីគម្រោង តំណាងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ១៣នាក់។ ពេលរសៀល ក្រុមការងារក៏បានចុះពិនិត្យនិងសាកសួរព័ត៌មាននៅសហគមន៍កសិកម្ម សាមគ្គីត្រពាំងក្រញូង ស្ថិតក្នុងភូមិត្រពាំងក្រញូង ស្រុកត្រាំកក់  ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter