សកម្មភាពការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ចេញ​ផ្សាយ ២៦ កក្កដា ២០១៩
153

ថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩

...........................................................................................................................

+លោក  ឈឹម  ណែម  អនុប្រធាន ការិយាល័យ ផលិតកម្ម  និងបសុព្យាបាលនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត  ចូលរួម ប្រជុំនៅអគ្គនាយកដ្ឋានសុខភាព  និង ផលិតកម្ម សត្វ។
+មន្រ្ដី ការិយាល័យ ផលិតកម្ម  និង បសុព្យាបាលចូលរួមវគ្គបណ្ដុះបណ្ដាលពី GP5  នៅមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត ចំនួន  ៤  រូប។
+ដេីម្បីបញ្ជាក់ពីគុណភាពសាច់  និងអោយប្រជាពលរដ្ឋទទួលទានសាច់ជ្រូកជារបបអាហារប្រចាំថ្ងៃឡេីងវិញ  ការិយាល័យ ផលិតកម្ម  និង បសុព្យាបាលនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត កែវ  បានអនុវត្ត សកម្មភាព ការងារ មួយ ចំនួន ដូច ជា :
-ចាត់តាំងមន្រ្តីប្រចាំការនៅទីសត្តឃាដដេីម្បីត្រួតពិនិត្យជ្រូករស់មុនពិឃាដ  និងប្រភពនាំមក  ពិនិត្យ សាច់ក្រោយពេលពិឃាដ  អូសត្រាដេីម្បីបញ្ជាក់ពីគុណភាពសាច់ជ្រូកសុវត្ថិភាពដល់អ្នកបរិភោគ ពិនិត្យ សាច់ ដាក់តាំងលក់នៅទីផ្សារ  ធ្វេីការណែនាំអាជីវករ  ធ្វេីអនាម័យកន្លែងតាំងលក់សាច់  ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបរិភោគសាច់ជ្រូកឡេីងវិញ  ព្រោះជំងឺប៉េស្តជ្រូកអាហ្រ្វិកមិនចម្លងមកមនុស្សទេ  ត្រូវបរិភោគសាច់ជ្រូកដែលមា នអូសត្រាបសុពេទ្យ  ត្រូវចំអិនសាច់អោយបានឆ្អិនល្អ។
+លោក  ញ៉ែម  ចន្ទីរស្មី  ប្រធានផ្នែកផលិតកម្ម  និងបសុព្យាបាលបានចុះពិនិត្យការចិញ្ចឹមច ជ្រូករបស់កសិករឈ្មោះ  រស់  ណាវី  នៅភូមិ  កំពង់  ឃុំ  ព្រះបាទជាន់ជុំ  ស្រុក  គីរីវង់  ដែលមានជ្រូកមេសរុបចំនួន  ១៧  ក្បាល  និងកូន  ១១  ក្បាល  សរុបទាំងអស់  ២៨  ក្បាល  ដោយជ្រូកទាំងនោះមានសុខភាពល្អ  ព្រមទាំងបានធ្វេីជីវសុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគជូនដល់កសិករ។
+លោក  ហុក  សួ  បានចុះទៅពិនិត្យការចិញ្ចឹមជ្រូកកសិករឈ្មោះ  រឿន  សុខដុម  នៅភូមិ  ថ្មសរ  ឃុំ  គោគពោធិ  មានជ្រូកចំនួនសរុប  ១៦  ក្បាល  ជ្រូកមានសុខភាពល្អ ទាំងអស់  ព្រមទាំងជូនថ្នាំ  TH4 ជូនកសិករចិញ្ចឹមជ្រូកផងដែរ។
លោក  ហុក  សួ  ក៏បានបន្តមេីលការចិញ្ចឹមជ្រូកកសិករឈ្មោះ  ង៉ាន់  ណាវី  ជ្រូកសរុប  ១៣  ក្បាល  នៅភូមិ  ពងទឹក  ឃុំ  គោគពោធិ  ដែលជ្រូកទាំងអស់មានសុខភាពល្អ  ដោយបានជូនថ្នាំសម្លាប់មេរោគផងដែរ។
+លោក  ស៊ុយ   គឹមហេងប្រធានផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកអង្គរបូរីបានចុះពិនិត្យតំបន់ផ្ទុះជម្ងឺនៅភូមិអំពិលឃុំពន្លៃស្រុកអង្គរបូរីដេីម្បីពង្រឹងបន្ថែនទៀតមិនអោយមានចលនាសត្វឆ្លងកាត់ទេគឺមានសភាពស្ងប់ស្ងាត់។
-ចុះផ្សព្វផ្សាយការទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្រិ្វកនិងផ្សព្វផ្សាយអោយប្រជាពលរដ្ផទទួលទានសាច់ជ្រូកទ្បេីងវិញដោយមានការចូលរួមពីលោកមេឃុំ ជំទប់ឃុំ  ស្មៀនឃុំនិងប្រជាពលរដ្ផចំនួន១១នាក់នៅសាលាឃុំពន្លៃ។
+លោក  តាក់   ប៊ុនលី   ប្រធានផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកព្រៃកប្បាសបានចុះត្រួតពិនិត្យសុខភាពការចឹញ្ចឹមរជ្រូកបស់កសិករឈ្មោះទុយ   រឹទ្ធចំនួន១៧ក្បាល នៅភូមិត្រពាំងក្រូចឃុំព្រៃកប្បាសលក់ទៅភ្នំពេញបន្តមកទៀតបានចុះពិនិត្យជ្រូកកសិករឈ្មោះណយ    ទ្បី    ជ្រូកសរុប 23  ក្បាល  ក្រោយពិនិត្យរួចជ្រូកទាំងអស់នេះមានសុខភាពល្អទេីបអនុញ្ញាតអោយដឹកជញ្ជូន។

+.ស្ថានភាពចលនាសត្វ
ការិយាលយ័ផលិតកម្មនិងបសុព្យាបាលបានចុះពិនិត្យនិងចេញលិខិតអនុញ្ញាតដឹកជញ្ជូនជ្រូករស់អោយទៅអាជីវករឈ្មោះត្រូយ     ចាន់តារា  
+ចេញពីភូមិត្រពាំងក្រូចឃុំព្រៃកប្បាសទៅភ្នំពេញរថយន្តលេខ3E2078  ស្មើ ១៧ក្បាល និងអាជីវករឈ្មោះទូ   ស៊ុយលី
+ចេញពីភូមិកញ្ចឹលឃុំកំពង់រាបនិងភូមិត្រពាំងរាំងឃុំស្នោរទៅភ្នំពេញរថយន្តលេខ3E1484  ស្មើ 23ក្បាល។
ជ្រូកសាច់រស់ទាំងអស់នេះអនុញ្ញាតអោយដឹកជញ្ជូូនពីតំបន់គ្មានជម្ងឺឆ្លងសត្វមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។

+.ស្ថានភាពសុខភាពសត្វ
ស្ថានភាពជម្ងឺស្ងប់ស្ងាត់ជាពិសេសនៅតំបន់ផ្ទុះជម្ងឺកសិដ្ផានចឹញ្ចឹមជ្រូកទាំង២៩ក្នុងខេត្តមានសុខភាពល្អពុំមានកសិដ្ផានណាមួយបានឆ្លងជម្ងឺប៉េស្តជ្រូកអាហ្រ្វិចទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter