ថ្ងៃអង្គារ ៧ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
...............................................................................................................................
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានជំរុញលោក លោក ស្រី ប្រធាន ផ្នែក ផលិត កម្ម និង បសុព្យាបាលគ្រប់ស្រុក ក្រុង ត្រូវគ្រប់គ្រងតាមទីសត្តឃាដដោយធ្វេីជីវសុវត្ថិភាពបាញ់ថ្នាំសំលាប់មេរោគជាប្រចាំត្រូវត្រួតពិនិត្យសុខភាពសត្វមុនពេលពិឃាដនិងក្រោយពេលពិឃាដត្រូវអូសត្រាបសុពេទ្យនៅលេីសាច់ជ្រូកដែលមានគុណភាពល្អនិងកត់ត្រាចំនួនក្បាលជ្រូកដែលត្រូវផ្គត់ផ្គង់តាមទីផ្សារនៅពេលស្ថានភាពប្រជាពលរដ្ឋមួយចំនួនឈប់ទទួលទានសាច់ជ្រូក ការថយចុះចំនួនសាច់ជ្រូកនៅលេីទីផ្សារ។ ទន្ទឹម នឹង នេះ ដែរ លោក ថៃ លី បានជំរុញអោយមន្រី្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋបរិភោគសាច់ជ្រូកប្រចាំថ្ងៃឡេីងវិញ ព្រោះថាជំងឺប៉េស្តជ្រូកអាហ្រ្វិកមិនចម្លងមកមនុស្សទេ ។ ត្រូវទទួលទានសាច់ជ្រូកដែលមានអូសត្រាបសុពេទ្យសត្វ។
+លោក ញ៉ែម ចន្ទីរស្មី ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកគិរីវង់ បានចុះជួបកសិករចិញ្ចឹមជ្រូកនៅភូមិ កំណប់ ឃុំ កំណប់ និងភូមិសោម ឃុំសោម ព្រមទាំងបានផ្សព្វផ្សាយ និងផ្ដល់បទដ្ឋានបចេ្ចកទេសអនាម័យក្នុងការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកដោយបានចែកថ្នាំ TH4 ថ្នាំ សម្លាប់ មេរោគ ជូនកសិករចិញ្ចឹមជ្រូកផងដែរ ទន្ទឹម នឹង នេះ ក៏ បាន ផ្សព្វផ្សាយ អោយប្រជាពលរដ្ឋហូបសាច់ជ្រូកឡេីងវិញ ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនចម្លងមកមនុស្សទេ ត្រូវទទួលទានសាច់ជ្រូកដែលមានអូសត្រាដោយបសុពេទ្យ និងត្រូវចំអិនសាច់ជ្រូកអោយបានឆ្អិនល្អមុនពេលបរិភោគ។
+លោក ស៊ុយ គឹមហេង ប្រធានផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកអង្គរបូរីព្រមជាមួយលោកប្រធាននិងអនុប្រធានការិយាលយ័កសិកម្មស្រុកអង្គរបូរីនិងមន្រី្តផ្សព្វផ្សាយសរុប១១នាក់ស្រី ៣នាក់ នៅការិយាលយ័កសិកម្មស្រុក។ ប្រជុំផ្សព្វផ្សាយនិងការទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្រិ្វចនិងជួយផ្សព្វផ្សាយអោយប្រជាពលរដ្ឋទទួលទានសាច់ជ្រូកទ្បេីវិញមិនចម្លងមកមនុស្សទេត្រូវបរិភោគសាច់ជ្រូកដែលបានអូសត្រាបសុពេទ្យ។ ថ្ងៃនេះដែរលោកស៊ុយ គឹមហេងក៏បានផ្សព្វផ្សាយនិងការទប់ស្កាត់ពីជម្ងឺប៉េស្តជ្រូកអាហ្រ្វិចនិងការទទូលទានសាច់ជ្រូកមិនឆ្លងជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមកមនុស្សទេត្រូបរិភោគសាច់ជ្រូកដែលមានអូសត្រាដោយបសុពេទ្យត្រូវចំអិនអោយបានល្អមុនពេលបរិភោគ។ ដោយមានការចូលរួមពីលោកមេឃុំបាស្រែលោកស្រីជំទប់ទី១ព្រមទាំងប្រជាពលរដ្ផសរុប ៨នាក់ នៅសាលាឃុំបាស្រែ។ ក្នុងឱកាសនោះដែរលោកមេឃុំបាស្រែ បានសំណូមពរសុំអោយមន្រ្តីបសុពេទ្យជួយធ្វេីវ៉ាក់សាំងជម្ងឺសារទឹកគោ ក្របី ក្នុងឃុំបាស្រែ។
-បន្តរឹតបន្តឹងបណ្ដឹងចលនាសត្វនៅតំបន់ជុំវិញផ្ទុះជំងឺនៅភូមិ អំពិល ឃុំ ពន្លៃ ស្រុក អង្គបូរី និងតាមដានសុខភាពជ្រូកក្នុងវង្វង់កាំ ១០ គីឡូម៉ែត្រ ជុំវិញ តំបន់ ផ្ទុះជំងឺ។
+លោក តាក់ ប៊ុន លី ប្រធា នផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកព្រៃកប្បាស បានជួបកសិករចិញ្ចឹមជ្រូកនៅភូមិ ក្រាំង ឃុំ ស្នោរ ព្រមទាំងជ្ដល់ជូននៅថ្នាំសម្លាប់មេរោគផងដែរ។ ដោយជ្រូកនៅក្នុងភូមិក្រាំងមានសុខភាពល្អប្រជាពលរដ្ផគាត់មានកង្វល់ដោយ ជ្រូក មានតម្លៃទាបហេីយពុំសូវមានឈ្មួញចូលមកទិញជ្រូកដោយបានលឺថានៅលេីទីផ្សារសាច់ជ្រូកលក់មិនដាច់ហេីយប្រជាពលរដ្ផមួយចំនួនពុំហ៊ានទទួលទានសាច់ជ្រូកទេគាត់ពឹងខាងជំនាញជួយរកទីផ្សារជូនពួកគាត់ផង។
+លោក ហុក សួ ប្រធានផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកបូរីជលសារបានចុះពិនិត្យមេីលការចឹញ្ចឹមជ្រូកកសិករនៅគូមិថ្មសរឃុំគោគពោធ៌។