ការត្រួតពិនិត្យចលនាសត្វ និងផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្រ្វិក
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
76

ថ្ងៃចន្ទ ៦ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩

.............................................................................................................................

សកម្មភាព ការងារ របស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តៈ
-លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត  បានដឹកនាំការប្រជុំ ក្រោមអធិបតីភាព លោក  ញុិប   ស្រ៊ន  ប្រធាន មន្ទីរ កសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  និងលោក ប្រធាន ផ្នែក ផលិត កម្ម  និង បសុព្យាបាលទាំង  ៩  ស្រុក -ក្រុង  ព្រមទាំងលោក  លោក ស្រីប្រធានផ្នែក  និងមន្ត្រី ក ដេីម្បីត្រួតពិនិត្យការងារបានអនុវត្តកន្លងមក  និងលេីកទិសដៅបន្ត  និងដោះស្រាយបញ្ហាកំពុងប្រឈមមួយចំនួន។ ក្នុងឱកាស នោះដែរលោក  ញុិប   ស្រ៊ន  ប្រធាន មន្ទីរ កសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  បានផ្ដល់ អនុសាសន៍ មួយចំនួនដូចជា:
+ត្រូវទប់ស្កាត់អោយខានតែបាន  កុំអោយមានការនាំចូលជ្រូកពីប្រទេសវៀតណាមចូលមកបាន។
+ត្រូវចុះជួបកសិករចិញ្ចឹមជ្រូក  និងតាមដាមសុខភាពសត្វជាប្រចាំក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង។
+ក្នុងករណីដែលមានអាជ្ញាធរមូលដ្ឋានរាយការណ៍ថាមានសត្វឈឺត្រូវចុះដល់កន្លែងផ្ទុះជំងឺជាបន្ទាន់  និងត្រូវបញ្ចប់ប្រភពចម្លងជំងឺ  និងដោយចាត់វិធានការបសុពេទ្យដោយធ្វេីជីវសុវត្ថិភាពបាញ់ថ្នាំសំលាប់មេរោគទាំងក្នុងកន្លែងផ្ទុះជំងឺ  និងជុំវិញតំបន់ផ្ទុះជំងឺ  ទន្ទឹម នឹង នោះលោកប្រធានមន្ទីរបានជំរុញលោក  លោកស្រី ប្រធាន ផ្នែក គ្រប់ស្រុកត្រូវចុះផ្សព្វផ្សាយអោយប្រជាពលរដ្ឋបរិភោគសាច់ជ្រូកបឡេីងវិញ  ព្រោះជំងឺប៉េស្តជំងឺអាហ្រិ្វកមិនចម្លងមកមនុស្សទេ  និងត្រូវបរិភោគសាច់ជ្រូកដែលមានត្រាពេទ្យសត្វ។
+ត្រូវរឹតបន្តឹងចលនាសត្វទាំងចល័តក្នុងស្រុកនិងអនុញ្ញាតអោយដឹកជញ្ជូនទៅក្រៅខេត្តសត្វដែលយេីងអនុញ្ញាត្តអោយដឹកជញ្ជូនត្រូវតែមានសុខភាពល្អ។នៅទីបញ្ចប់លោកប្រធានក៍បានចែក  Poster ដេីម្បីផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រ្វិច និងថ្នាំ TH4 ជូនតាមបណ្ដាស្រុកផងដែរ។
-ស្ថានភាព ចលនាសត្វ្វៈ
ការិយាល័យ ផលិតកម្ម  និង បសុព្យាបាល  បានអនុញ្ញាតអោយមានការដឹកជញ្ជួនចេញពី:
+ចេញពីភូមិ រលួស  ឃុំ អង្គាញ់  ស្រុក  ទ្រាំង  ទៅកាន់រាជធានីភ្នំពេញដោយរថយន្តពាក់ស្លាកលេខ  2A 2520 ស្មើ 8  ក្បាល
+ចេញពីភូមិជំពូព្រឹក ឃុំចំប៉ាស្រុកព្រៃកប្បាស  ទៅកាន់រាជធានីភ្នំពេញរថយន្តលេខ2Af7590 ស្មើ 25ក្បាល
-ស្ថានភាពជម្ងឺសត្វៈ
ស្ថានភាពជម្ងឺស្ងប់ស្ងាត់ទាំងនៅតំបន់ផ្ទុះជម្ងឺនិងជុំវិញតំបន់ផ្ទុះជម្ងឺពុំមានសត្វឈឺរឹងាប់បន្តួទៀតទ្បេីយ។
កសិដ្ផានចឹញ្ចឹមជ្រូកទាំង29ក្នុងខេត្តមានសុខភាពល្អ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter