ការត្រួតពិនិត្យចលនាសត្វ និងផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្រ្វិក
ចេញ​ផ្សាយ ២២ កក្កដា ២០១៩
140

ថ្ងៃអាទិត្យ ៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩

................................................................................................................................


សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម  និង បសុព្យាបាលខេត្ត

១.លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត  ជំរុញ អោយ ប្រធានផ្នែក បសុពេទ្យសត្វស្រុក  និងក្រុងក្នុងខេត្តតាកែវ  ត្រូវយកចិត្តទុកដាក់ចាត់វិធានការបសុពេទ្យដេីម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្តទទួលទានសាច់ជ្រូកជារបបអាហារឡេីងវិញ  ដោយអោយមន្រ្តីជំនាញអនុវត្តន៍វិធានការបសុព្យាបាលដូចជា:
-ត្រូវត្រួតពិនិត្យកន្លែងបង្ខាំងសត្វសម្រាប់យកមកពិឃាដ  ប្រភពសត្វពិតជានាំចេញពីតំបន់គ្មានជំងឺឆ្លង  សត្វមានសុខភាពល្អមុនពេលពិឃាដ។
-ក្រោយពេលពិឃាដត្រួតពិនិត្យអនាម័យដោយបោះត្រាសម្គាល់នៅលេីផ្ទាំងសាច់របស់បសុពេទ្យ។
-បន្តត្រួតពិនិត្យកន្លែងតាំងសាច់លក់នៅលេីទីផ្សារដេីម្បីធានាអោយបានថា សាច់មានគុណភាពល្អ  និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
+មន្រ្ដី ជំនាញ បសុពេទ្យស្រុកទ្រាំង បន្តចុះការត្រួតពិនិត្យការចិញ្ចឹមជ្រូករបស់កសិករនៅភូមិ ល្វេ  ឃុំ ប្រាំបីមុំ  ស្រុកទ្រាំងដេីម្បីតាមដានសុខភាពសត្វដែលត្រូវអនុញ្ញាតមុនពេលធ្វេីលិខិតដឹកជញ្ជួន  និងពិនិត្យកន្លែងតាំងលក់សាច់នៅផ្សារល្វេផងដែរ។
+លោក  ស៊ុយ  គឹមហេង  ប្រធាន ផ្នែក បសុពេទ្យស្រុកអង្គរបូរី បន្តប្រចាំការត្រួតពិនិត្យចលនាសត្វនៅតំបន់ផ្ទះជំងឺនៅភូមិ អំពិល  ឃុំ ពន្លៃ  ស្រុក អង្គរបូរី  ព្រមទាំងចុះតា មដានការចិញ្ចឹមសត្វរបស់កសិករនៅក្នុងឃុំ  ព្រែកផ្ទោល  ដោយបានផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដោយមិនចម្លងមកមនុស្សទេ ដោយបានធ្វេីជីវសុវត្ថិភាពបាញ់ថ្នាំសំលាប់មេរោគ  និងចែកថ្នាំ TH4  ជូនកសិករចិញ្ចឹមជ្រូក។
+ លោក  តាក់  ប៊ុន លី  ប្រធា នផ្នែកបសុពេទ្យស្រុកព្រៃកប្បាស  បានចុះត្រួតពិនិត្យការចិញ្ចឹមជ្រូករបស់កសិករនៅភូមិ ត្រញាំងរាំង  និងភូមិ ទង្គែ  ឃុំ ស្នោរ  អោយយល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក  ដោយបានចែកថ្នាំសម្លាប់មេរោគជូនកសិករចិញ្ចឹមជ្រូក  ដោយជ្រូករបស់គាត់មានសុខភាពល្អដោយអោយគាត់បាញ់ថ្នាំ ចំនួន  ២ ដងក្នុងមួយសប្តាហ៍។
+លោក  ជិន   ចាន់ទ្រី  ប្រធានផ្នែកបសុពេទ្យស្រុកសំរោងបន្តចុះពិនិត្យស្ថានភាពចឹញ្ចឹមជ្រូកនៅភូមិស្លែង ឃុំជំរះពេននិងភូមិកញ្ចាង ឃុំស្លាស្រុក សំរោងដោយបានផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្រិ្វចនិងចែកថ្នាំសំលាប់មេរោគជូនកសិករចឹញ្ចឹមជ្រូកផងដែរ។
+លោក  កង   អេត  ប្រផ្នែកបសុពេទ្យស្រុកត្រាំកក់បានចុះពិនិត្យការដាក់តាំងសាច់លក់នៅផ្សារអង្គរតាសោមដោយអោយអាជីវករត្រូវយកចិត្តទុកដាក់ចំពោះអនាមយ័សាច់អោយបានល្អដេីម្បីអោយមានទំនុប់ចិត្តពីអ្នកបិភោគសាច់។
២.ស្ថានភាព ចលនាសត្វ
ការិយាល័យ ផលិតកម្ម  និង បសុព្យាបាលខេត្ត  បានចេញលិខិតអនុញ្ញាតអោយដឹកជញ្ជួនជ្រូកមាន:
+ចេញពីភូមិ  ភ្នំខ្លែង  ឃុំ  ព្រៃស្លឹក  ស្រុក  ទ្រាំង  ទៅរាជធានីភ្នំពេញដោយរថយន្តពាក់ស្លាកលេខ  2A 4434 ស្មើ 26 ក្បាល
+ចេញពីភូមិ  ត្រញាំងរាំង  ឃុំ  ស្នោរ  ស្រុក  ព្រៃកប្បាស  ទៅរាជធានីភ្នំពេញដោយរថយន្ត ពាក់ស្លាកលេខ  3D 9863 ស្មើ 55  ក្បាល
+ចេញពីភូមិ  ទង្គែ  ឃុំ  ស្នោរ  ស្រុក  ព្រៃកប្បាស  ទៅរាជធានីភ្នំពេញដោយរថយន្ត ពាក់ស្លាកលេខ  3E 2077 ស្មើ 39 ក្បាល
+ចេញពីភូមិ  អង្គរ  ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ទៅរាជធានីភ្នំពេញដោយរថយន្ត ពាក់ស្លាកលេខ  2A 1780
ជ្រូក សាច់ រស់ ទាំងអស់ នេះ អនុញ្ញាត អោយ ដឹកជញ្ជូន ចេញពីតំបន់គ្មានជំងឺឆ្លង ហេីយសត្វជ្រូករស់ទាំងអស់នេះមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។
៣.ស្ថានភាព ជំងឺ សត្វ
យោងតាមមន្រ្តីជំនាញប្រចាំការតាមបណ្ដាស្រុកជាពិសេសតំបន់ផ្ទុះជំងឺ  និងនៅជុំវិញតំបន់ផ្ទុះជំងឺក្នុងរង្វង់កាំ  ១០  គីឡូម៉ែត្រ នៃតំបន់ ផ្ទុះជំងឺមានស្ថានភាពស្ងប់ស្ងាត់  ពុំមានសត្វឈឺឬងាប់បន្តទៀតទេ។
កសិដ្ឋាន ចិញ្ចឹម ជ្រូក ទាំង  ២៩ ក្នុងខេត្ត មានសុខភាពល្អ មិនទាន់ឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter