សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី "បទដ្ឋានគតិយុត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម"
ចេញ​ផ្សាយ ២២ កក្កដា ២០១៩
93

ថ្ងៃសុក្រ ៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩

..............................................................................................................................


១.នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសហការជាមួយការិយាល័យនីតិកម្មកសិកម្មខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី "បទដ្ឋានគតិយុត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម" ក្រោមអធិបតីភាព លោក ជូ សុវិទ្យា អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តនិងមន្រ្តី មន្រ្តីផ្នែកនីតិកម្មកសិកម្មស្រុក ក្រុង  និងអាជីវករលក់ដុំ លក់រាយ សម្ភារៈកសិកម្ម សរុបចំនួន ៥៨នាក់ ស្រី ១៣នាក់។

២.ពេលរសៀល លោកប្រធានមន្ទីរ​ នឹងលោកប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តនិងមន្រ្តីកសិកម្មស្រុកកោះអណ្តែត ដោយមានការចូលរួមក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបានប្រជុំពិភាក្សាការងារនិងសាកសួរព័ត៌មានមួយចំនួន នៅសហគមន៍កសិកម្មភូមិបីសាមគ្គី ស្ថិតក្នុងភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។

ចំនួនអ្នកចូលទស្សនា
Flag Counter