ថ្ងៃសុក្រ ៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩
..............................................................................................................................
នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានចូលរួមពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹងរងតាកែវ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក។
លោកវរសេនីយ៍ឯក នាង សុភារ៉ា ត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងតាកែវ ជំនួសលោក សេក រស់ អតីត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងតាកែវ ដែលត្រូវ ចូលនិវត្តន៍ បច្ចុប្បន្នបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្ត។
-ពុំមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើតាកែវទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម