ពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
76

ថ្ងៃព្រហស្បតិ៍ ២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩

....................................................................................................................................

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានចូលរួមពិធីរុក្ខទិវា ៩កក្កដា ស្ថិតនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តដោយនិមន្តចូលរួមពីព្រះសង្ឃព្រមទាំងអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងស្រុក កងកំលាំងប្រដាប់អាវុធមន្រ្តីការិយាល័យជុំវិញស្រុកទ្រាំង មន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន ភូមិឃុំស្រុកទ្រាំង បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសរុបប្រមាណជា ៤៥០នាក់។ ក្នុងពិធីនេះ កូនឈើប្រភេទឈើទាល អាកាស្យា សរុប ៦,១០០ដើមត្រូវបានដាំលើផ្ទៃដីទំហំ ២,១៨៤ហិកតា  ទន្ទឹមនេះក៏បានចែកជូនកូនឈើហូបផ្លែ ដូង ខ្នុរ ១,០០០ដើម និងដើមឈើអាកាស្យា ៥,០០០ដើម ក្រញូង ៣០០ដើម និងបេង ៣០០ដើម សរុប ៥,៨០០ដើម ដើម្បីជូនអ្នកចូលរួមយកទៅដាំផងដែរ។
-ពុំមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើតាកែវទេ។ ពេលរសៀល ខ្ញុំបាទក៏បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "Promotion of Climate-Smart Pratice and Virieties of Incentives Rice Base System in Cambodia" នៅសណ្ឋាគារ ហុីម៉ាវ៉ារី ភ្នំពេញ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter