ការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
123

ថ្ងៃព្រហស្បតិ៍ ២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩

....................................................................................................................................

ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម អោយទទួលបានប្រសិទ្ទិភាពខ្ពស់ការិយាល័យនីតិកម្មកសិកម្មខេត្តសហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម ចុះពិនិត្យដេប៉ូលក់ដុំ លក់រាយ សម្ភារៈកសិកម្ម ៣ដេប៉ូ និងក្រុមហ៊ុន ជីកសិកម្ម ១ក្រុមហ៊ុន ក្នុងស្រុកគីរីវង់។ ក្រុមការងារបានអនុវត្តច្បាប់៖
-ដោយបានពិន័យអន្តរការណ៍ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ៣ដេប៉ូ ព្រមទាំងបានជម្រុញអោយមានគ្រប់គ្រងឯកសារពាក់ពន្ធ័ដូចជាវិក័យបត្រ បញ្ជីឈ្មោះមុខទំនិញថ្នាំកសិកម្ម រឺ ជីកសិកម្ម និងឯកសារផ្សេងៗ
-ជម្រុញអោយដេប៉ូ បង្កើនការតាំងលក់ល្អ និងសុវត្ថិភាពជាចំបង
-ណែនាំអោយមានការបែងចែកកន្លែងលក់ថ្នាំ ជីកសិកម្ម និង កន្លែងស្នាក់នៅ ជៀសវាងប៉ះពាល់សុខភាព
-ត្រូវពិនិត្យសុពលភាពលេខបញ្ជិកា និងសុពលភាពគុណភាពថ្នាំ មុននឹងទទួលយកផលិតផលពីក្រុមហ៊ិនមកលក់។

ចំនួនអ្នកចូលទស្សនា
Flag Counter