ថ្ងៃព្រហស្បតិ៍ ២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩
......................................................................................................................................
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានចូលរួមរុក្ខាទិវានៅភូមិ ពទ្រ ឃុំ ខ្វាវ ស្រុក ទ្រាំង ខេត្ត តាកែវ ស្ថិត នៅ ក្រោម អធិបតីភាព ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ។
+ក្រុមការងារ មន្រ្ដី ជំនាញ ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ព្រមទាំងលោក ប្រធាន ផ្នែក បសុពេទ្យស្រុកគីរីវង់ បានចុះផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្វ្រិកដល់អ្នកចិញ្ចឹមជ្រូក និងអាជីវករកាប់ជ្រូកនៅភូមិ ដីក្រហម ឃុំ ព្រៃរំដេង ស្រុក គីរីវង់ ដោយបានណែនាំមិនអោយកាប់ជ្រូកឈឺ រឺ ងាប់ហេីយមិនត្រូវទិញជ្រូកនៅតំបន់ដែលផ្ទុះជម្ងឺនិង បានអនុវត្ត វិធានការ ធ្វើ ជីវសុវត្តិភាពសម្លាប់មេរោគនៅក្នុង និងក្រៅទីសត្តឃាដផ្សារគីរីព្រមទាំងកន្លែងស្តុកសត្វសម្រាប់យកមកពិឃាដ និង ផ្ទះ ប្រជាពលរដ្ឋ ចិញ្ចឹម ជ្រូក ផងដែរ។
+លោក ឃុន ប៊ុនធី មន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តបានចូលរួមជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចុះតាមដានការលូតលាស់ពូជគោដែលបង្កាត់ដោយសិប្បនិមិ្មតព្រមទាំងផ្សព្វផ្សាយដំណាំចំណីសត្វផងដែរ។
+លោក ស៊ុយ គឹមហេង ប្រធាន ផ្នែក បសុពេទ្យស្រុកអង្គរបូរី ដោយមានការចូលរួមពីលោកប្រធានការិយាលយ័កសិកម្មស្រុកព្រមទាំងភ្នាក់ងារសុខភាពសត្វភូមិផ្សព្វផ្សាយវិធានការ ការទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចនៅភូមិព្រៃផ្គាំនិងចុះតាមដានស្ថានភាពសុខភាពសត្វនៅឃុំបាស្រែ។ បានប្រចាំការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបណ្ដឹងចលនាសត្វនៅតំបន់ផ្ទុះជំងឺ ក្នុងវង្វង់កាំ ១០គីទ្បូម៉ែត្រ ព្រមទាំងបាន សង្កេតតាមដានច្រកដែលជាមុខសញ្ញាទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសវៀតណាម។
+លោក ហ៊ុក ស៊ួ ប្រធានផ្នែកបសុពេទ្យស្រុកបូរីជលសារបានចុះតាមដានស្ថានភាពការចឹញ្ចឹមសត្វជ្រូកនៅភូមិកំពង់អំពិលឃុំបូរីជលសារព្រមទាំងកន្លែងពិឃាដសត្វផ្សារកំពង់អំពិលដោយបានហាមមិនអោយកាប់ជ្រូកឈឺ រឺ ងាប់និងបានផ្តល់ជូនថ្នាំសំលាប់មេរោគដេីម្បីធ្វេីជីវសុវតិ្តភាពទីសត្តឃាដជាប្រចាំ។
-ស្ថានភាព ចលនាសត្វ
ការិយាល័យ ផលិតកម្ម និង បសុព្យាបាលពុំមានចេញលិខិតអនុញ្ញាតដឹកជញ្ជួនជ្រូកទាំងក្នុងស្រុកនិងក្រៅស្រុកដោយស្ថានភាពសាច់ជ្រូកនៅលេីទីផ្សារទូទាំងខេត្តបានធ្លាក់ចុះច្រេីនដោយប្រជាពលរដ្ឋមួយចំនួនពុំទទួលទានសាច់ជ្រូក។
-ស្ថានភាព ជំងឺ សត្វ ជ្រូក
ចំពោះ ស្រុកអង្គរបូរី និងស្រុកព្រៃកប្បាសមានភាពស្ងប់ស្ងាត់តាមការអង្កេតការតាមដានដោយយកចិត្តទុកដាក់ពីមន្ត្រីបសុពេទ្យប្រចាំការនៅទីនោះដោយមានជ្រូកឈឺតែ ១ក្បាល ប៉ុណ្ណោះនៅឃុំបាស្រែ។
ជ្រូក កសិដ្ឋាន ទាំង ២៩ នៅក្នុងខេត្តមានសុខភាពល្អ ពុំមានឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិកទេ។