ប្រជុំពិភាក្សាការងារ និងសុំកិច្ចសហការលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
172

ថ្ងៃពុធ ១ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩

............................................................................................................................

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានចូលរួមប្រជុំពិភាក្សាការងារ និងសុំកិច្ចសហការលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និង លោក លី សាវេត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម  លោក លោកស្រីអភិបាលរងស្រុកជាប់ព្រំដែន លោកប្រធានច្រកប៉ុស្តព្រំដែន គយ និងប៉ូលិសព្រំដែន សរុបចំនួន ១៨នាក់ ស្រី ១នាក់ នៅសាលប្រជុំសាលាខេត្ត។ ហើយនៅរសៀលថ្ងៃដ៏ដែល លោកប្រធានក៏បានចូលរួមប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធានការិយាល័យជំនាញខេត្ត  ក្រោមឱវាទមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងខណ្ឌរដ្ឋបាលជលផលខេត្ត  សរុបចំនួន ១៦នាក់ ស្រី ០៤នាក់។ កិច្ចប្រជុំនេះ  រៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter