ការត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅច្រកព្រំដែន
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
94

ថ្ងៃអង្គារ ១៥ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩

................................................................................................................................

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកប្រធាន អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានអមដំណើរ ឯកឧត្ដម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងគណៈប្រតិភូ ត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅច្រកព្រំដែនអន្តរជាតិព្រំដែនភ្នំដិន ស្រុកគីរីវង់។  ក្នុងឱកាសនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកអភិបាលរងស្រុកគីរីវង់ និងប្រធានប៉ុស្តិច្រកអន្តរជាតិព្រំដែន សរុបចំនួន ១៧រូប។ ឯកឧត្តម ក៏បារៀបចំប្រជុំដើម្បីពង្រឹងបន្ថែមលើការងារអនុវត្តកន្លងមករបស់ការិយាល័យនីតិកម្មកសិកម្ម និងពិភាក្សាការងារផ្សេងៗ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter