ការត្រួតពិនិត្យចលនាសត្វ និងផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្រ្វិក
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
102

ថ្ងៃអង្គារ ១៥ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩

.................................................................................................................................

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត  បានដឹកនាំមន្រ្តីជំនាញព្រមទាំងជាមួយមន្រ្តីបសុពេទ្យស្រុកត្រាំកក់  ដោយមានការចូលរួមពីលោក  អភិបាលនៃគណ:អភិបាលស្រុកត្រាំកក់  ដេីម្បីដោះស្រាយករណីរថយន្តដឹកជ្រូកចំនួន  ១៣  ក្បាល  ពាក់ស្លាកលេខ  ២A ៤៦២០  ដែលចាប់បាននៅចំណុចភូមិ  តាកែវ  ឃុំ   ស្រែ រនោង  ស្រុក  ត្រាំកក់  ខេត្ត  តាកែវ  បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកត្រាំកក់  កាលពី ល្ងាច ថ្ងៃ ទី  ១៥  ខែ  កក្កដា  ឆ្នាំ  ២០១៩។  ក្រោយពីការសាកសួរដោយលំអិតជុំវិញករណីរថយន្តពាក់ស្លាកលេខ  ២A ៤៦២០  ដឹកជ្រូកចំនួន  ១៣  ក្បាល  ឃេីញថាអាជីវករឈ្មោះ  ញ៉ា ង  ធី  បានទិញជ្រូកលោក  សួន  កាក់ន្នីកា  នៅភូមិ  ព្រៃ  ម្លប់  ឃុំ  ដូងខ្ពស់  ស្រុក  បូរី ជលសារ  ខេត្ត  តាកែវ  ព្រមទាំងមានចំណាពីលោកមេភូមិ  ព្រៃម្លប់  ចំណាលោកមេឃុំ  ដូងខ្ពស់  ព្រមទាំងមានចំណារបស់មន្រ្តីបសុពេទ្យសត្វស្រុកបូរីជលសារបញ្ជាក់ប្រាប់ថាជ្រូកសាច់រស់ទាំងអស់នេះមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យនៅភូមិ  ព្រៃម្លប់  ឃុំ  ដូងខ្ពស់  ស្រុក  បូរី ជលសារ  ខេត្ត  តាកែវ  ពិតប្រាកដ ។យោងតាមចំណាពីអាជ្ញាធរមូលដ្ធាននិងមន្រ្តីជំនាញបសុពេទ្យឃេីញថាមានប្រភពត្រឹមត្រូវចំពោះ ជ្រូក ទាំង  ១៣  ក្បាលនេះ លោក  ថៃ  លី  បានប្រគល់ជូនអោយទៅលោក  ញ៉ាង  ធី  ដេីម្បីយកទៅលក់នៅទីសត្តឃាដក្រុងដូនកែវ។
-លោក  ញ៉ែម  ចន្ទីរស្មី  ប្រធាន ផ្នែក បសុពេទ្យស្រុកគីរីវង់បានចុះមេីលការចិញ្ចឹមជ្រូកនៅភូមិ  តាអូនខាងត្បូង  និងខាងជេីង  ព្រមទាំង ធ្វើ ជីវសុវត្តិភាពបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងជ្រូក  និងចែកថ្នាំ TH4  ជូនកសិករចិញ្ចឹមជ្រូកព្រមទាំងផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្រ្វិក។
-លោក  ស៊ុយ  គឹមហេង  ប្រធាន ផ្នែក បសុពេទ្យស្រុកអង្គរបូរី  ប្រចាំការត្រួតពិនិត្យ  និងរឹតបណ្ដឹងចលនាសត្វនៅតំបន់ផ្ទុះជំងឺ  និងធ្វេីជីវសុវត្តិភាពបាញ់ថ្នាំសម្លាប់មេរោគនៅភូមិ  ធួកយល់  ដោយមានការចូលរួមពីភ្នាកងារសុខភាពសត្វភូមិនៅឃុំ  ព្រៃផ្គាំ  និងឃុំ  ពន្លៃ៕
-ស្ថានភាព ចលនាសត្វ ៖
ការិយាល័យ ផលិតកម្ម  និង បសុព្យាបាលបានចេញលិខិតអនុញ្ញាតដឹកជញ្ជួនជ្រូកចំនួន  ១៥  ក្បាល ចេញពីភូមិ  បាក់រទេះ  ឃុំ  ខ្វាវ  ស្រុក  សំរោង  ឆ្ពោះទៅកាន់ខេត្តពោធិ៏សាត់ដោយរថយន្តពាក់ស្លាកលេខ  ២G ៧៥០៥។
+ជ្រូកសិដ្ឋានចិញ្ចឹមជ្រូក  ស៊ី ភី  មកពីខេត្ត កោះកុង  រថយន្ត ពាក់ស្លាកលេខ  ៣E ២៤៩៧  ស្មើ២០  ក្បាល  និង ខេត្ត កំពង់ ស្ពឺ រថយន្ត ពាក់ស្លាកលេខ 3D ៧៥៤២  ស្មើ១៥  ក្បាល ។
-ស្ថានភាពជម្ងីសត្វ៖
+លោក  តាក់   ប៊ុនលី   ប្រធានផ្នែកបសុពេទ្យស្រុកព្រៃកប្បាសចុះតាមដានជម្ងឺសត្វជ្រូកនៅឃុំចារនិងឃុំស្នោរឃេីញថាស្ថានភាព សត្វ ឈឺស្ងប់ស្ងាត់ពុំមានរោគសញ្ញាណាមួយសត្វឈឺគួរអោយសង្ស័យថាមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ។
+ចំពោះ សុខភាព សត្វ នៅតាមកសិដ្ឋានទាំង  ២៩  នៅក្នុងខេត្តមានសុខភាពល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter