ការផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រ្វិដោយមានការចូលរួមពីអាជីវករកាប់ជ្រូកនិងកសិករចឹញ្ចឹមជ្រូក
ចេញ​ផ្សាយ ១៦ កក្កដា ២០១៩
166

ថ្ងៃចន្ទ ១៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩

..............................................................................................................................


១.លោក  ឈឹម  ណែម អនុ ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានដឹកនាំមន្រ្តីជំនាញសហការជាមួយលោកប្រធានផ្នែកបសុពេទ្យស្រុកទ្រាំងនិងស្រុកគីរីវង់ព្រមទាំងមានការចូលរួមពីលោកអភិបាលរងស្រុកទ្រាំងជាមួុយមន្ត្រីសាលាស្រុកនិងអាជ្ញាធរមូលដ្ផានភូមិ ឃុំដេីម្បីផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រ្វិដោយមានការចូលរួមពីអាជីវករកាប់ជ្រូកនិងកសិករចឹញ្ចឹមជ្រូក។ លោក ឈឹម ណែម ចំពោះអាជីវករទិញ លក់សត្វមិនត្រូវទិញជ្រូកដែលឈឺ រឺ ងាប់មកកាប់ទេ។ដេីម្បីទប់ស្កាត់ផលប៉ះពល់នៃការឆ្លងរាលដាលនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ក្រុមការងារ បានធ្វេីជីវសុវត្ថិភាពបាញ់ថ្នាំសំលាប់មេរោគនៅក្នុង និងក្រៅបរិវេណទីសត្តឃាដទាំង ២ស្រុក ផងដែរ។
-ចាត់មន្រី្តប្រចាំការឃ្លាំមេីលស្ថានភាពសុខភាពសត្វជុំវិញតំបន់ផ្ទុះជម្ងឺនិងបិទចលនាសត្វដោយបានសហការជាមួយអាធ្ញាធរមូលដ្ធាននៅតំបន់ផ្ទះជម្ងឺ។
-ចុះស្រង់ស្ថិតិការចឹញ្ចឹមជ្រូករបស់កសិករនិងតាមដានស្ថានភាពជម្ងឺសត្វនៅស្រុកកោះអណ្ដែតដោយបានសហការជាមួយលោក  គិន  ភក្ដី អភិបាលនៃគណ:អភិបាលស្រុកកោះអណ្ដែតព្រមទាំងលោកមេឃុំទាំង ៦ ផងដែរ៕
-ការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តបានចេញលិខិតអនុញ្ញតដឹកជ្រូកចេញទៅតាមបណ្ដាខេត្តមួយចំនួនរួមមាន:
-ជ្រូកកសិករចឹញ្ចឹមនៅភូមិបាក់រទេស  ឃុំខ្វាវ   ស្រុកសំរោង   ១៦   ក្បាលឆ្ពោះទៅខេត្តកោះកុងរថយន្តអត់ស្លាកលេខ   MiGHTy. II និងជ្រូកកសិដ្ឋានសុីភីស្រុកត្រាំកក់
-ចំនួន  ៥  ទ្បានស្មេី ២៣២ក្បាលទៅភ្នំពេញ
-ចំនួន ២ទ្បាន ស្មេី ១០៥  ក្បាលទៅខេត្តកណ្ដាល
-ចំនួន ១ទ្បាន ស្មេី ៣៣ក្បាលទៅខេត្តកំពុងស្ពឺ។
ជ្រូកសាច់រស់ទាំងអស់នេះមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។
-នៅភូមិពោធិ   ឃុំចារ  ស្រុកព្រៃកប្បាសមានជ្រូកឈឺ   ៨  ក្បាល ងាប់ជ្រូកមេ   ៣  ក្បាល  ។
ជ្រូកនៅក្នុងកសិដ្ឋានសុីភីទាំង ២៩ ក្នុងខេត្តមានសុខភាពល្អមិនទាន់មានកសិដ្ឋានណាមួយសង្សយ័មានឆ្លងជម្ងឺប៉េស្តជ្រូកអាហ្រ្វិចនៅឡើយទេ។

២.ការិយាល័យកសិកម្ម ស្រុកទ្រាំង ផ្នែកផលិតកម្មនិងបុព្យាបាលបានចុះបាញ់ថ្នាំសំលាប់មេរោគ ការពារជំងឺសត្វជ្រូក ភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពីអនុប្រធានការិយាល័យកសិកម្មស្រុក មន្ត្រីពេទ្រសត្វស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករចិញ្ចឹមជ្រូក 25 គ្រួសារ មាន ជ្រូក 375 ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter