ការប្រជុំដើម្បីទប់ស្កាត់រាល់បទល្មើសរួមមានការដឹកជញ្ជូនជីកសិកម្ម និងថ្នាំកសិកម្ម
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
79

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩

......................................................................................................................................

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនិងលោកប្រធាន អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានជួបពិភាក្សាការងារជាមួយលោក លោកស្រីអភិបាលរងស្រុកអង្គរបូរី និងបានចុះពិនិត្យឃ្លាំមើលសកម្មភាពដឹកជញ្ជូនសម្ភារៈកសិកម្ម និងចលនាសត្វជ្រូកតាមច្រករបៀងព្រំដែនជាប់ប្រទេសជិតខាង។ ក្នុងឱកាសនោះ ក្រុមការងារក៏បានបង្កើនការសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងប៉ុស្តិប៉ូលីសព្រំដែនតាមច្រករបៀង ដើម្បីចូលរួមផ្តល់ព័ត៌មាន និងទប់ស្កាត់រាល់បទល្មើសរួមមានការដឹកជញ្ជូនជីកសិកម្ម និងថ្នាំកសិកម្មដែលចរាចរដោយគ្មានប្រភពច្បាស់លាស់  ជាពិសេសទប់ស្កាត់ការដឹកជញ្ជូនសត្វជ្រូកចូលមកក្នុងខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter