ការចុះធ្វេីជីវសុវត្ដិភាពនិងផ្ដល់នៅបទដ្ឋានបច្ចេកទេសអនាមយ័សត្វ
ចេញ​ផ្សាយ ០៤ កក្កដា ២០១៩
94

ថ្ងៃពុធ ២ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩

..........................................................................................................................

មន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាលខេត្តនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានបន្តចុះធ្វេីជីវសុវត្ដិភាពនិងផ្ដល់នៅបទដ្ឋានបច្ចេកទេសអនាមយ័សត្វដល់កសិករចឹញ្ចឹមជ្រូកនៅភូមិអំពិល   ភូមិព្រៃផ្គាំ  ក   ខ   គ  និងភូមិទ្រង់ភូមិ ស្រុកអង្គរបូរីដោយបានសហការជាមួយរដ្ឋបាលសាលាស្រុកអង្គរបូរី   និងអាជ្ញាធរមូលដ្ឋានភូមិ  ឃុំ ។
ក្រុមការងារបានស្រង់ស្ដិតិសត្វជ្រូកដែលមានដូចខាងក្រោមៈ
+សត្វជ្រូកសរុបចំនួន 656ក្បាល  ,
+សត្វជ្រូកងាប់សរុបចំនួន 50ក្បាល
+សត្វជ្រូកលក់សរុបចំនួន 174ក្បាល
+សត្វជ្រូកសល់សរុបចំនួន 432ក្បាល
មន្រ្តីបានត្រួតពិនិត្យចលនាសត្វនិងចេញលិខិតអនុញាតដឹកជញ្ជូនសត្វជ្រូកចំនួន1ទ្បាន ចំនួន 60ក្បាល ទៅភ្នំពេញ
ជ្រូកមកពីកសិដ្ផានខេត្តកណ្ដាល និងកំពុងស្ពឺចំនួន 3ទ្បាន ស្មើ 85ក្បាល
នៅវេលាម៉ោង1.30នាទី យប់ មន្រ្តីជំនាញបសុពេទ្យខេត្តបានសហការជាមួយលោកអភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែតនិងកងរាជអាវុធហត្ថ ស្រុកកោះអណ្ដែតបានបង្រ្កាបបានជ្រូកចំនួន 4ក្បាល នៅចំនុចនៅភូមិជន្ទុលមេឃ ឃុំពេជ្រសារ ស្រុកកោះអណ្តែត។

ចំនួនអ្នកចូលទស្សនា
Flag Counter