ថ្ងៃសៅរ៍ ១២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩
...........................................................................................................................
នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវបានដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ចូលរួមពិធីសម្ពោធសមទ្ធិផលនានា នៅវត្តត្រពាំងខ្នារ ឃុំអង្គសោម ស្រុកត្រាំកក់។ ពិធីនេះប្រព្រឹត្តទៅ
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន និងជាមេបញ្ជាការកងទ័ពជើងគោក។ ក្នុងពិធីនេះ ឯកឧត្តម និងភ្ញៀវកិត្តិយសក៏បានចូលរួមដាំឈើប្រភេទឈើទាលចំនួន០៧ដើមផងដែរ។ ពុំមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម