ថ្ងៃព្រហស្បតិ៍ ១០ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩
...................................................................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំក្រុមប្រឹក្សាខេត្ត លើកទី ០១ អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ។ កិច្ចប្រជុំនេះរៀបចំនៅសាលប្រជុំទីចាត់ការផែនការវិនិយោគខេត្ត ក្រោមរបៀបវារៈ៖
-ផ្សព្វផ្សាយសេចក្ដីណែនាំ លេខ ០១៥ សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំបទ បញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុង
-រៀបចំសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា សម្រាប់រយះពេល ១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ទៅ
-របាយការណ៍លទ្ធផលការងាររដ្ឋបាលខេត្ត ក្នុងអាណត្តិដឹកនាំ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និងការងារសេសសល់ ទិសដៅការងាររយះពេល ០៣ខែ ដែលសម្រេចដោយក្រុមប្រឹក្សា ខេត្ត ផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត
-ផ្សេងៗ នឹងការប្រកាសពេលវេលាប្រជុំក្រុមប្រឹក្សាខេត្ត លើកទី២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម