សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្តីពី"គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម"
ចេញ​ផ្សាយ ២១ មិថុនា ២០១៩
75

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

................................................................................................................................

នៅសណ្ឋគារសេវ៉ិនដេ អុិន ទីរួមខេត្តតាកែវ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្តីពី"គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម" រៀបចំដោយនាយកដ្ឋាននីតិកម្មកសិកម្ម ក្រោមអធិបតីភាព  ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត   ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តនិងមន្រ្តី និងអាជីវករលក់ដុំលក់រាយជីកសិកម្ម និងថ្នាំកសិកម្ម សរុបអ្នកចូលរួម ប្រមាណជា ១០០នាក់ ជាង។

ចំនួនអ្នកចូលទស្សនា
Flag Counter