ការចុះពិនិត្យទីតាំងដើម្បីត្រៀមអនុវត្តគម្រោង
ចេញ​ផ្សាយ ០៣ មិថុនា ២០១៩
84

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

......................................................................................................................................

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរ រួមនឹងសហការី បានពិនិត្យនិងសិក្សាបឋមសហគមន៍អភិវឌ្ឍន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតក្នុងឃុំកំពែង ស្រុកគីរីវង់ និងសហគមន៍កសិកម្មបេងក្រពុំឈូក ក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដើម្បីត្រៀមអនុវត្តគម្រោង។ គួរអោយកត់សំគាល់ផងដែរថាៈ សហគមន៍កសិកម្មកំពែងសុខសែនសំបូរបានបង្កើតឡើងក្នុងឆ្នាំ២០១៥ បច្ចុប្បន្ននេះ មានសមាជិកសរុប ៨២៥នាក់ និងដើមទុនសរុបចំនួន ២០៥ លានរៀល  ចំណែកសហគមន៍កសិកម្មបេងក្រពុំឈូកបង្កើតឡើងក្នុងឆ្នាំ២០១៤ បច្ចុប្បន្នមានសមាជិកសរុប ១៣៤នាក់ និងដើមទុន ១៣៦ លានរៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter