ថ្ងៃសុក្រ ៦ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
.............................................................................................................................
ការិយាល័យនីតិកម្មកសិកម្មខេត្តបានរៀបចំប្រជុំពង្រឹងការងារអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងលើកផែនការអនុវត្តបន្ត ក្រោមអធិបតីភាព លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីមន្រ្តីផ្នែកនីតិកម្មស្រុក ក្រុងទាំង ១០ និងមន្រ្តីទទួលបន្ទុកការងារផ្នែកច្រកចេញចូលតែមួយនៃសាលាខេត្តតាកែវ សរុបចំនួន ១៥នាក់ ស្រី ២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម