ថ្ងៃពុធ ៤ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩
...........................................................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានចូលរួម ព្រះរាជពិធីបុណ្យ "ច្រត់ព្រះនង្គ័ល" ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចកម្ពុជាដែលពិធីនេះបានប្រារព្វនៅទីលានព្រះស្រែ ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រប់ស្ថាប័ន ជាន់ថ្នាក់ផងដែរ។
គោលបំណងនៃព្រះរាជពិធីបុណ្យនេះគឺដើម្បីផ្សងមើលប្រផ្នូលតាមរយៈការបរិភោគអាហារ ៧មុខ របស់គោឧសភរាជនៅទីព្រះស្រែ និងដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាកសិករអោយបាន
ដឹងថាៈ រដូវធ្វើស្រែចាប់ផ្តើមឈានចូកមកដល់ហើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម