ការចុះពិនិត្យស្ថានភាពនៃការរៀបចំពិព័រណ៍ផលិតផលកសិកម្ម
ចេញ​ផ្សាយ ៣០ ឧសភា ២០១៩
86

ថ្ងៃអង្គារ ៣ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩

..............................................................................................................................

ខ្ញុំបាទរួមនឹងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តរៀបចំពិព័រណ៍ផលិតផលកសិកម្មសម្រាប់ចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នាពេលខាមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល រួមនឹងគណៈប្រតិភូបានអមដំណើរ សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដើម្បីចុះពិនិត្យស្ថានភាពនៃការរៀបចំពិព័រណ៍ផលិតផលកសិកម្មនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter