ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
......................................................................................................................................
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំប្រជុំពិនិត្យឡើងវិញពីការរៀបតាំងចំពិព័រណ៍ផលិតផលកសិកម្មនៅក្នុងពិធីច្រត់ព្រះនង្គ័ល ក្រោមអធិបតីភាព លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យកសិកម្មស្រុក ក្រុងទាំង ១០ ដោយមានអ្នកចូលរួមសរុប ១៩នាក់ ស្រី ៥នាក់។ ពិធីច្រត់ព្រះនង្គ័លនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម