ថ្ងៃព្រហស្បតិ៍ ៦ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
................................................................................................................................
លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុ ក្ខាប្រមាញ់ និងនេសាទខេត្តនិងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀងថ្នាក់ខេត្ត និងលោកស្រី ទូច សារត្ន័ ជាមន្រ្តីគម្រោង ជំរុញផលិតកម្មស្បៀងថ្នាក់ស្រុក បានចុះទៅប្រជំុផ្សព្វផ្សាយអំពីគោលបំណងនិងសកម្មភាពរបស់គម្រោងនៅសហគមន៍ចំណោមចំរើនផល នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ដូចខាងក្រោមៈ
-ការកាត់ប្រាក់ឧបត្ថម្ភធនពីសហគមន៍
ផលិតស្រូវចំណី1,000រៀល/គក។
-តម្លៃព្រមព្រៀង រវាងសហគមន៍ផលិតពូជ និងសហគមន៍ផលិតស្រូវចំណី យល់ព្រមជាមួយគ្នា 1គ.ក ពូជ ស្មើ 1,600រៀល ដល់ សមាជិកសហគមន៍ដែលមានអ្នក ចូលរួមសរុប 24នាក់ ស្រី 10នាក់។
+ លទ្ធផលនៃការប្រជំុៈ
-សមាជិក ឯកភាពទិញពីសហគមន៏
1គ.ក ស្មើ 1,800រៀល សល់ 200រៀល ទុកសំរាប់ដំណើរការក្នុងសហគមន៍
-តម្រូវការពូជត្រឹមថ្ងៃទី 25 ខែមេសា ឆ្នាំ2019 សមាជិកស្មគ្រ័ចិត្តទិ ញ 6,000 គ.ក និងរៀបចំផែនការបន្តដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម