កិច្ចប្រជុំប្រចាំខែថ្នាក់ស្រុករបស់កម្មវិធីASPIRE នៅស្រុកកោះអណ្តែត
ចេញ​ផ្សាយ ២៩ មេសា ២០១៩
93

ថ្ងៃអង្គារ ៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩

..........................................................................................................................

.ក្រុមការងារកម្មវិធីASPIREថ្នាក់ខេត្តបានសម្របសម្រួលកិច្ចប្រជុំប្រចាំខែថ្នាក់ស្រុក នៅស្រុកកោះអណ្តែត ដែលមានសមាសភាពចូលរួម៖
-ក្រុមការងារកម្មវិធីASPIREថ្នាក់ខេត្ត -ក្រុមការងារកម្មវិធីASPIREស្រុកកោះអណ្តែត និងភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន៦នាក់ ក្នុងស្រុកកោះអណ្តែត។ ការអនុវត្តន៍សកម្មភាពត្រីមាសទី១ ឆ្នាំ២០១៩ ទទួលបានលទ្ឋផលល្អ កសិករទទួលបានបច្ចេកទេស និងធាតុចូលកសិកម្មសម្រាប់អនុវត្តន៍ជាក់ស្តែងធ្វើអោយជីវភាពរបស់គាត់ប្រសើរឡើង លើសពីនេះទៅទៀតកសិករបានទិញកូនមាន់ពីស្រុកត្រាំកក់សម្រាប់ចិញ្ចឹម។ ការអនុវត្តន៍បានជួបបញ្ហាប្រឈមដូចជា      ១) ខ្វះទឹក សម្រាប់ដាំដុះដំណាំ
២) សត្វកើតជម្ងឺនិងងាប់ពិសេសសត្វមាន់។
កិច្ចប្រជុំនេះមានដំណើរការរលូននិងទទួលបានលទ្ឋផលដូចផែនការការគ្រោងទុក លទ្ឋផល សំខាន់នៃកិច្ចប្រជុំប្រចាំខែមាន៖
-ភ្នាក់ងារផ្សព្វផ្សាយឃុំបានរាយការណ៍ពីលទ្ឋផលរីកចំរើន បញ្ហាប្រឈម និងផែនការបន្ត
-បានកំណត់ទីតាំងសម្រាប់ការអនុវត្តន៍កម្មវិធីASPIRE ឆ្នាំ២០១៩
-អ្នកចូលរួមបានយល់ច្បាស់ឧបករណ៍ទាំង៥សម្រាប់អនុវត្តន៍នៅក្នុងកម្មវិធីASPIRE
-អ្នកចូលរួមបានដឹងពីទិន្នន័យMISដែលបានបញ្ចូលរួច និងមានផែនការច្បាស់លាស់សម្រាប់ បញ្ចូលទិន្នន័យបន្ត។
អ្នកចូលរួមប្តេជ្ញាចិត្តអនុវត្តន៍លទ្ឋផលនៃកិច្ចប្រជុំដែលបានឯកភាពគ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter