ថ្ងៃចន្ទ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩
........................................................................................................................
ក្រុមការងារកម្មវិធីASPIREថ្នាក់ខេត្តបានសម្របសម្រួលកិច្ចប្រជុំប្រចាំខែថ្នាក់ស្រុក នៅស្រុកសំរោង ដែលមានសមាសភាពចូលរួម៖
-ក្រុមការងារកម្មវិធីASPIREថ្នាក់ខេត្ត -ក្រុមការងារកម្មវិធីASPIREស្រុកសំរោង -និងភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន៨នាក់នៅស្រុកសំរោង។ កម្មវិធីនៃកិច្ចប្រជុំមាន៖
-មតិចាប់ផ្តើមនិងបើកកម្មវិធីដោយលោកស្រីប្រធានការិយាល័យកសិកម្មស្រុកសំរោង
-ការរាយការណ៍ដោយភ្នាក់ងារផ្សព្វផ្សាយឃុំស្តីពីលទ្ឋផលរីកចម្រើន បញ្ហាប្រឈម
-កិច្ចពិភាក្សាស្តីពីការជ្រើសរើសទីតាំងសម្រាប់អនុវត្តន៍សកម្មភាពក្នុងឆ្នាំ២០១៩
-បទបង្ហាញស្តីពីឧបករណ៍ទាំង៥សម្រាប់អនុវត្តន៍នៅក្នុងកម្មវិធីASPIRE
-ការបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ឋMIS
កិច្ចប្រជុំនេះមានដំណើរការរលូននិងទទួលបានលទ្ឋផលដូចផែនការការគ្រោងទុក។ អ្នកចូល រួមទាំងអស់បានឯកភាពគ្នាពន្លឿនការជ្រើសរើសតំបន់គោលដៅសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម