ចូលរួមសួរសុខទុក្ខ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហានកងវរសេនាតូចលេខ១
ចេញ​ផ្សាយ ០៨ មេសា ២០១៩
106

ថ្ងៃពុធ ១៤ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩

..........................................................................................................................

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការីបានអមដំណើរលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមសួរសុខទុក្ខ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការ កងវរសេនាតូចលេខ ១ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកជំទាវក៏បានធ្វើការកោតសរសើរដល់កងវរ សេនាតូចលេខ ១ ដែលតែងតែបានខិតខំប្រឹងប្រែងបំពេញតួរនាទីបានយ៉ាងល្អក្នុងការការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយជូនប្រជាពលរដ្ឋ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបានផ្តល់នូវអនុសាសន៍ៈ
-ចូលរួមទប់ស្កាត់ការទន្ទ្រាន និងរុករានព្រៃឈើខុសច្បាប់
-ត្រូវរាយការណ៍ និងសហការជាមួយអជ្ញាធរមូលដ្ឋានក្នុងករណីជួបនូវបញ្ហាគ្រោះធម្មជាតិ
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីបញ្ហាកើតឡើងដោយសារជំងឺប៉េសអាហ្វ្រិក
-មានវិធានការទប់ស្កាត់និងការចរាចរជ្រូកតាមច្រករបៀងពីប្រទេសជិតខាងឲ្យខានតែបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter