ការចុះពិនិត្យស្ថានភាពខ្វះទឹកសម្រាប់ស្រូវរដូវប្រាំង
ចេញ​ផ្សាយ ១១ មីនា ២០១៩
119

ថ្ងៃសៅរ៍ ៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩

........................................................................................................................

លោក ញ៉ិុប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានកសិកម្មក្រុងដូនកែវ លោកអភិបាលក្រុង និងក្រុមប្រឹក្សាសង្កាត់បារាយណ៍ ព្រមទាំងមេភូមិបានចុះពិនិត្យស្ថានភាពខ្វះទឹកនៅភូមិត្រពាំងលាក់ និងភូមិខាន់ខាវ។ ជាលទ្ធផលឃើញថាៈ មានការខ្វះទឹកចំនួន 40 ហត អាយុកាលស្រូវ 50 ទៅ 60ថ្ងៃ។ កសិករបានសុំបើកទឹកពីបឹងតាកែវដើម្បីសង្គ្រោះប៉ុន្តែក្រុមការងារពិនិត្យឃើញថា បឹងតាកែវនៅសល់ទឹកតិចសម្រាប់ប្រើប្រាស់មិនអាចបើកបង្ហូរជូនបានហើយក៏បានសម្រេចឲ្យបូមទឹកពីប្រឡាយ 15 ដោយឲ្យអាជ្ញាធរឃុំ ភូមិជួយ ម៉ាស៊ីនបូមទឹក ចំណែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ផ្តល់ប្រេង 300 លីត្រ ដើម្បីបូមសង្គ្រោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter