ការចុះសំណេះសំណាលជាមួយកសិករ និងពិនិត្យស្ថានភាពខ្វះទឹកស្រោចស្រពដំណាំស្រូវ
ចេញ​ផ្សាយ ០៨ មីនា ២០១៩
82

ថ្ងៃព្រហស្បតិ៍ ២ កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩

..................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណើរ ឯកឧត្ដមអភិបាលខេត្តបានចុះសំណេះសំណាលជាមួយកសិករ និងពិនិត្យស្ថានភាពខ្វះទឹកស្រោចស្រពដំណាំស្រូវ។ តាមការពិនិត្យឃើញថាៈ ការកង្វះគឺដោយសារប្រឡាយមានស្ថានភាពរាក់ជាហេតុធ្វើអោយទឹកចូលមិនដល់សំរាប់ស្រោចស្រពដំណាំស្រូវលើផ្ទៃដី ២០០ ហត ក្នុងនោះ៖ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ចំនួន ១៦០ ហត និងឃុំរមេញ និងឃុំធ្លាប្រជុំ  ចំនួន ៤០ ហត។ គិតមកទល់ពេលនេះ ស្រូវមានអាយុពី ៥០-៦០ ថ្ងៃ ហើយ។ ជាលទ្ធផល ក្រុមការងារដឹកនាំដោយឯកឧត្តមអភិបាលខេត្ត បានសម្រេចទប់ទំនប់ទឹកដើម្បីបូមទឹកឡើង។ ឆ្លៀតឱកាសនោះ លោកប្រធានក៏បានចុះពិនិត្យការព្រោះស្រូវដោយម៉ាស៊ីនផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter