ការចុះផ្ដល់បច្ចេកទេស​ចិញ្ចឹមជ្រូកដល់កសិករ
ចេញ​ផ្សាយ ០៦ មីនា ២០១៩
171

ថ្ងៃសៅរ៍ ១១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩

......................................................................
យោង​តាម​របាយការណ៍​ពីមន្រ្តីការិយាល័យសុខភាពសត្វ​ និងផលិតកម្មសត្វ​កំពង់តែប្រចាំនៅច្រក​ យ៊ិន​ យ៉ា​  ហៅប៉ុស្តិកំណប់កែវ​ និងច្រកឫស្សីបីកុម្ភពុំមានឈ្មួញលួចនាំចូលជ្រូកពីប្រទេសវៀតណាមទេ៕​ ឈ្មួញ​ទាំងអស់បាន​បង្វែរ​ការទិញជ្រូកពីកសិដ្ឋាននៅក្នុងស្រុកវិញ​ លោក​ ថៃ​ លី​ ប្រធានការិយាល័យសុខភាពសត្វ​ និងផលិតកម្មសត្វ​ បានចុះជួបកសិករចិញ្ចឹមសត្វជ្រូកជាប់ព្រំដែនជាលក្ខណគ្រួសារ​ និងផ្ដល់បច្ចេកទេស​ និងធ្វើ​អនាម័យទ្រុង​ និងផ្ដល់ទឹកអោយសត្វជ្រូកអោយបានគ្រប់គ្រាន់​ និងបានណែនាំកសិករអោយស្គាល់រោគសញ្ញា​ និងការសាយភាយរបស់ជំងឺប៉េស្តជ្រូកអាហ្រ្វិក​ តែវាមិនបានឆ្លងដល់មនុស្សនោះទេ​ តែវាចម្លងមកសត្វជ្រូកដូចគ្នា​សាហាវនឹងធ្វេីអោយសត្វជ្រូកងាប់ច្រេីននឹងឆាប់រហ័សបំផុត៕ ទោះបីពុំមានឈ្មួញលួចនាំចូលជ្រូកក៏ដោយ​ ក៏មន្រ្តីការិយាល័យសុខភាពសត្វ​ និងផលិតកម្មសត្វ​នៅបន្ត​តាមដានគ្រប់ចំណុចគោលដៅដែលជាមុខសញ្ញាឈ្មួញនាំជ្រូកចូលជាប្រចាំដដែល៕

ចំនួនអ្នកចូលទស្សនា
Flag Counter