ថ្ងៃពុធ ៨ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
..........................................................................................................................
លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមពិនិត្យកំណត់ហេតុស្ដីពីការចុះពិនិត្យ និងវាយតំលៃគម្រោងស្នើសុំវិនិយោគសត្តឃាតដ្ឋាន នៅក្រុងដូនកែវ ស្រុកត្រាំកក់ ទ្រាំង និងស្រុកបាទី ក្រោមអធិបតីភាពលោក ឈូ សុធា អភិបាលរងខេត្ត។ កិច្ចប្រជុំនេះ រៀបចំនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
លោក ថៃ លី ប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត តាកែវ
បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យចលនាសត្វ និងផលិតផលមានដេីមកំណេីតពីសត្វ នាំចូលពីប្រទេសវៀតណាម ជាលទ្ធផលមានដូចខាងក្រោម:
-ក្រុមហ៊ុន ចាន់ធូ មានជ័យ ចំនួន ០ ឡាន
-ក្រុមហ៊ុន ជាប់ រស្មី ចំនួន ០២ ឡាន = ១០០ ក្បាល
-ក្រុមហ៊ុន LBN ចំនួន ០២ ឡាន = ៨០ ក្បាល
សរុបចំនួន ០៤ ឡាន = ១៨០ ក្បាល
ក្រោយពីបានត្រួតពិនិត្យរួចមកការដឹកជញ្ជូនសត្វតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានវិញ្ញាបនបត្រអនាម័យសត្វផលិតផលមានដេីមកំណេីតពីសត្វ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចបសុពេទ្យសត្វនៃប្រទេសវៀតណាមត្រឹមត្រូវ និងជ្រូកសាច់រស់ទាំងអស់នោះមានសុខភាពល្អពេលត្រួតពិនិត្យ។ ចុះយកវត្ថុវិភាគដេីម្បីស្រាវជ្រាវរកវីរុសជំងឺប៉េស្តជ្រូកអាហ្រិ្វកនៅសត្វឃាដដ្ឋានក្រុងដូនកែវបានចំនួន ០៨ សំណាក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម