ថ្ងៃពុធ ៨ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
..........................................................................................................................
ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការណ៍ជាមួយការិយាល័យកសិកម្មស្រុកកោះអណ្ដែត ដើម្បីចូលរួមទិវាស្រែព្រមទាំងវាស់ស្ទង់ទិន្នផលស្រូវធ្វើបង្ហាញពូជស្រូវខា 15 ដែលគាំទ្រដោយនាយកដ្ឋានដំណាំស្រូវតាមរយៈកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្ម(CAVAC)នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ដោយមានការចូលរួមពីលោកមេឃុំធ្លាប្រជុំ និងកសិករចំនួន15នាក់។ តាមរយៈការវាស់ស្ទង់ ទិន្នផលទទួលបាន 4,750គក ក្នុង ១ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម