ថ្ងៃអង្គារ ៧ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
.....................................................................
លោក ថៃ លី ប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យចលនាសត្វ និងផលិតផលមានដេីមកំណេីតពីសត្វ នាំចូលពីប្រទេសវៀតណាម ជាលទ្ធផលមានដូចខាងក្រោម:
-ក្រុមហ៊ុន ចាន់ធូ មានជ័យ
ចំនួន ៤ ឡាន ស្មៀ ២២០ ក្បាល
-ក្រុមហ៊ុន ជាប់ រស្មី
ចំនួន ០១ ឡាន ស្មើ ៥០ ក្បាល
-ក្រុមហ៊ុន LBN
ចំនួន ០២ ឡាន ស្មើ ៨០ ក្បាល
សរុបចំនួន ០៧ ឡាន ស្មើ ៣៥០ ក្បាល
ក្រោយពីបានត្រួតពិនិត្យរួចមកការដឹកជញ្ជូនសត្វតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានវិញ្ញាបនបត្រអនាម័យសត្វផលិតផលមានដេីមកំណេីតពីសត្វ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចបសុពេទ្យសត្វនៃប្រទេសវៀតណាមត្រឹមត្រូវ និងជ្រូកសាច់រស់ទាំងអស់នោះមានសុខភាពល្អពេលត្រួតពិនិត្យ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម