ថ្ងៃអង្គារ ៨ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
.............................................................................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ចើញចូលរួមប្រជុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើរបៀបវារះ៖
- ផ្សព្វផ្សាយសេចកក្តីសម្រេចលេខ 097 សសរ.កសក ចុះថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2019 ស្ដីពីការបង្កើតក្រុមការងារដើម្បីសម្របសម្រួលនិងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
- ផ្សព្វផ្សាយសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ 2019 នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- ពិភាក្សាលើការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ(ការធ្វើប្រតិភូកម្មអំណាចពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិនិងបញ្ហាផ្សេងៗ ក្រោមអធិបតីភាពឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងារដើម្បីសម្របសម្រួលនិងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។