ថ្ងៃអង្គារ ១ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩
--------------------------------------------------------------------------------------------------
១. លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តិទី ២ របស់ក្រុមប្រឹក្សាខេត្តតាកែវនៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម កៅ ឆែ ប្រធានក្រុមប្រឹក្សាខេត្ត។ របៀបវារៈនៃអង្គប្រជុំរួមមានៈ
-ការពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៥៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តតាកែវ
-ការពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ការពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតនិងការប្រព្រឹត្តទៅគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តតាកែវ
-ការពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធានអនុប្រធាននិងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត
-ការពិនិត្យនិងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់រៀបចំខ្លឹម និងកសាងផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តតាកែវ
-ការប្រកាសពេលប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវ លើកទី ៥៨
២.លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវបានចុះពិនិត្យ ស្រោចទឹកកូនឈើនៅមាត់បឹងទល់មុខមន្ទីរអប់រំ យុវជន និងកីឡា និងកូនឈើនៅក្នុងក្រុមប្រឹក្សាខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម