ថ្ងៃសៅរ៍ ១៣ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩
............................................................................................................................................
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម លោកអភិបាលស្រុកអង្គរបូរី លោក លោកស្រីប្រធានការិយាល័ជំនាញខេត្ត លោកប្រធាន អនុប្រធានការិយាល័យកសិកម្មស្រុកអង្គរបូរី និងកសិករ បានអមដំណើរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យស្ថានភាពដាំដុះ ការប្រមូលផលស្រែប្រាំង និងការងារចិញ្ចឹមសត្វ នៅក្នុងស្រុកអង្គរបូរី និងស្រុកទ្រាំង ខេត្តតាកែវ។
តាមការវាស់ស្ទង់ទិន្នផលស្រូវ ក្នុងភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី យើងឃើញថា ទិន្នផលស្រូវទទូលបានពី ៧-៧,៧០ តោន/ហត ដោយលក់បានតម្លៃ ៧២០រៀល/គក។ ពេលរសៀល ឯកឧត្តម ក៏បានពិនិត្យទីតាំងចិញ្ចឹមគោបាពូជក្រៅស្រុក និងកូនគោបានបង្កាត់ក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង តាមម្ចាស់កសិកដ្នាបាន បង្ហាញថា បច្ចុប្បន្នកសិដ្ឋានគាត់មានគោសរុបជាង ២៥ ក្បាល ទាំងបាពូជ មេពូជ និងកូន។ ឯកឧត្តម បានបន្តការចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ក្នុងភូមិធ្នោះ ឃុំអង្គកែវ តាមការពិនិត្យ និងពិភាក្សា ឃើញថា កសិដ្ឋាននេះ មានទីតាំងចិញ្ចឹមចំនួន ៣កន្លែង ជាប់ៗគ្នាមានមាន់សរុបចំនួនជាង មួយម៉ឺនប្រាំពាន់ក្បាល់ ដោយលក់ពងចេញជាក្នុង១ថ្ងៃ ប្រមាណជា ៩,០០០ គ្រាប់ ក្នុងតម្លៃ ១គ្រាប់ ៤០០រៀល។