រៀបចំវគ្គបណ្តុះបណ្តាលពីការបញ្ចូលទម្រង់ P 3 P4 P5 M1 M2
ចេញ​ផ្សាយ ៣១ មករា ២០១៩
85

ថ្ងៃពុធ ១០ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩

------------------------------------------------------------------

១.នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំវគ្គបណ្តុះបណ្តាលពីការបញ្ចូលទម្រង់ P 3 P4 P5  M1 M2 (ទម្រង់អនុកម្មវិធី ចង្កោមសកម្មភាព សកម្មភាព ទម្រង់របាយការណ៍តាមដានប្រចាំត្រីមាស និងរបាយការណ៍តាមដានអនុកម្មវិធីប្រចាំឆ្នាំ) ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងមានការចូលរួមពីលោកលោកស្រីអនុប្រធានមន្ទីរកសិកម្ម លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លោកនាយខណ្ឌរដ្ឋបាលជលផលតាកែវ លោក លោកស្រីប្រធានការិយាល័យជំនាញខេត្តអមដោយមន្រ្តីទទួលបន្ទុកការងារ និងលោក លោកស្រីប្រធានការិយាល័យកសិកម្មស្រុក ក្រុង ទាំង១០ សរុបអ្នកចូលរួម ៤៣នាក់ ស្រី ០៨នាក់។

២.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមនិងលោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម អភិបាលខេត្តតាកែវ។ កិច្ចប្រជុំនេះ រៀបចំនៅសាលាខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter