លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី និងដំណាំម្រះ
ចេញ​ផ្សាយ ៣១ មករា ២០១៩
127

ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩

--------------------------------------------------------------------------------

១.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី និងដំណាំម្រះ ក្នុងភូមិសំបួរ ឃុំអង្គរបូរី។ គួរអោយកត់សំគាល់ផងដែរថាៈ ស្រុកអង្គរបូរី មានផ្ទៃដីស្រែប្រាំងសរុប ១៥,៣០០ ហត គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ការងារច្រូតកាត់ប្រមូលផលបាន ៣៦៩ ហត ទិន្នផលមធ្យម ៤.៨៦១ តោន/ហត ១,៧៩៤ តោន/ហត។

២.នៅសាលប្រជុំនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តតាកែវ​ ក្រុម​ការងារ​គម្រោង​ជំរុញផលិតកម្មស្បៀង​ នៃអគ្គនាយកដ្ឋានកសិកម្ម​​ បានបេីកកិច្ចប្រជុំស្តពី​ "ការពិនិត្យឡេីងវិញនូវសកម្មភាព​ដែលបានអនុវត្ត​ និងពង្រឹងការងារគម្រោងឆ្នាំ២០១៩​"​ និងចុះពិនិត្យ​លទ្ធផល​អនុវត្ត​ការងារ​របស់​គម្រោង​ជាមួយ​ក្រុម​ការងារ​គម្រោង​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត ក្រោមការដឹកនាំ​ និងសម្របសម្រួលកិច្ចប្រជុំ​ពី​ លោក​បណ្ឌិត​ គៀន​ សុភា​ នាយក​ប្រតិបត្តិ​គម្រោង​ និង​ការ​អញ្ជើញ​ចូលរួម​លោកប្រធាន​គម្រោង​ថ្នាក់​ខេត្ត​  និងមន្ត្រី​អនុវត្ត​គម្រោង​ថ្នាក់​ជាតិ​ និងមន្ទីរកសិកម្មខេត្ត​ ស្រុកពាក់ព័ន្ធចំនួន​ ២០នាក់​ ស្រី​ ០៦នាក់​។

លោក ម៉េង​ សុធី​ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងជាប្រធាន​គម្រោង​ថ្នាក់​ខេត្ត​ បានបង្ហាញពីលទ្ធផល​ការងារ​សម្រេចបាន​ បញ្ហាប្រឈម​ និង​ដំណោះស្រាយ​ នៃការអនុវត្តការងារកន្លងមកដូចខាងក្រោម៖​ 
+​ គម្រោងជំរុញផលិតកម្មស្បៀង​ ថ្នាក់​ខេត្ត​  បានជ្រេីសរេីសសហគមន៍ចំនួន​០៥​ ក្នុងឆ្នាំ​២០១៧​គឺ
-សហគមន៍​ផលិតកម្ម​ស្រូវ​ពូជ​៖​ (១).សហគមន៍​អូរ​សារាយ​ ស្ថិត​នៅ​ស្រុក​ត្រាំកក់​  (២).សហគមន៍​ជេីងគួនជោគជ័យ​ ស្ថិត​នៅ​ស្រុក​សំរោង​
-សហគមន៍​ផលិតកម្ម​ស្រូវ​ចំណី៖(១).សហគមន៍​អង្គប្រាសាទ​ ស្ថិត​នៅ​ស្រុក​គីរីវង់​ (២).សហគមន៍​ចំណោមចំរេីនផល​ ស្ថិត​នៅ​ស្រុក​ព្រៃ​កប្បាស​ និង(៣).សហគមន៍​ឬស្សី​រុងរឿង​ ស្ថិត​នៅ​ស្រុក​ព្រៃ​កប្បាស​។  

ក្នុងឆ្នាំ​២០១៨​ គម្រោង​បានជ្រេីសរេីសសហគមន៍​បន្ថែមចំនួន០៣​គឺ 
-សហគមន៍​ផលិតកម្ម​ស្រូវ​ពូជ​៖​(១).សហគមន៍​ត្រពាំងក្រឡាញ់​  ស្ថិត​នៅ​ស្រុក​ត្រាំកក់​។ 
-សហគមន៍​ផលិតកម្ម​ស្រូវ​ចំណី៖​(១).សហគមន៍​ប្រជាជន​គោកព្រេច​ និង(២).សហគមន៍​រាមអណ្តេីក​ស្ថិត​នៅ​ស្រុក​គីរីវង់​។ 
* ការប្រមូលផលស្រូវពូជ​រដូវវស្សា​លេីផ្ទៃដី​ ៧០,៩០ហិកតា​  ទទួលបាន​បរិមាណសរុប​ ២២០,៩៦តោន​ និងស្រូវចំណី​រដូវវស្សា​លេីផ្ទៃដី​ ១.០៨៧,៥ហិកតា​  ទទួលបាន​បរិមាណសរុប​ ៣.៤៣៧,៥២៩តោន​។ 

+​ ទទួលបាន​ការឧបត្ថម្ភ​ធន​  ឧបករណ៍​ការិយាល័យ​សម្ភារៈ​កសិកម្ម​ ឃ្លាំង​ លានហាលសម្ងួត...។ 

លោក​បណ្ឌិត​ គៀន​ សុភា​ នាយក​ប្រតិបត្តិ​គម្រោង​ បានបង្ហាញ​ ណែនាំ​ និងផ្តល់អនុសាសន៍​ និង​យុទ្ធសាស្រ្តបន្ថែមពីការអនុវត្តន៍ការងារ​ ផ្តោតសំខាន់​លេី: 
(១).ផលិតកម្មដំណាំ​ស្រូវ​(ណែនាំបច្ចេកទេសថ្មីៗ​ ធ្វើ​បង្ហាញ​ ស្តង់ដារ​ និង​វិភាគសេដ្ឋកិច្ច)
(២).ផែនការទីផ្សារ(ផែនការ​ផលិត​ រកទីផ្សារស្រូវ​)
(៣).ពង្រឹង​សហគមន៍​
(៤).ការរៀបចំ​ចងក្រង​ឯកសារ​ អត្ថបទ​ បទពិសោធន៍​ និង​របាយការណ៍​។ 

៣.ការិយាល័យកសិកម្មស្រុកព្រៃកប្បាសក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ  ASPIRE 
បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករនៅភូមិពន្ទង ឃុំបានកាមដោយមានកសិករចូលរួមសរុប ៣០នាក់ ក្នុងនោះស្រី ១៧នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter