លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃជំហានដំបូងក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្ម "ភីម៉ៃ"
ចេញ​ផ្សាយ ៣១ មករា ២០១៩
102

ថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩

-----------------------------------------------------------------------

 

១.ពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃជំហានដំបូងក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្ម "ភីម៉ៃ" ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុមការងារនៃព្រះរាជាណាចក្រថៃឡង់ត៌។

២.ពេលរសៀល លោកប្រធានមន្ទីររួមនិងប្រធាន អនុប្រធានការិយាល័យកសិឧស្សាហកម្ម ជួបប្រជុំពិភាក្សាជាមួយតំណាងនាយកដ្ឋានកសិឧស្សាហកម្ម និងតំណាងអង្គការ Jica ដើមជ្រើសរើសស្រុកគោលដៅដើម្បីរៀបចំការផ្សព្វផ្សាយស្តីពីការពុលមេតាណុលក្នុងស្រា។ ជាលទ្ធផល ក្រុមពិភាក្សាបានកំណត់ស្រុកគោលដៅចំនួន២ ដើម្បីរៀបចំផ្សព្វផ្សាយ គឺស្រុកអង្គរបុរី និងស្រុកព្រៃកប្បាស។

៣.ការិយាល័យកសិកម្មស្រុកកោះអណ្តែត ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីថែលធន់ទៅនឹងការប្រែប្រួអាកាសធាតុ ASPIRE បានផ្តល់សំភារៈតាមតំរូវការដល់កសិករ ដែលស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ក្រោមអធិបតីភាព លោក ចាន់ សុវណ្ណូ ប្រធានការិយាលយ័កសិកម្មស្រុកកោះអណ្តែត  និងលោកស្រី ភឿក ចន្ឋូ  ជំទប់ទី១នៃឃុំរមេញ និងមានការចូលរួមពីមន្ត្រីជំនាញ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទាំងប្រាំក្នុងស្រុកកោះអណ្តែត ព្រមទាំងកសិករធុរកិច្ចមាន់ចំនួន ៤៥នាក់  និងធុរកសិកម្មចំរុះ ១៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter