មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រជុំប្រចាំខែ លើកទិសដៅអនុវត្តបន្ត និងពិភាក្សាការងារផ្សេងៗ
ចេញ​ផ្សាយ ៣១ មករា ២០១៩
93

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

------------------------------------------------------------------------------

 

១.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  បានរៀបចំប្រជុំប្រចាំខែ លើកទិសដៅអនុវត្តបន្ត និងពិភាក្សាការងារផ្សេងៗ ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យជំនាញញខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ខណ្ឌរដ្ឋបាលជលផល និងលោក លោកស្រីប្រធានការិយាល័យកសិកម្មស្រុក ក្រុង ទាំង១០ សរុប ២៤នាក់ ស្រី ៤នាក់។  ឆ្លៀតឱកាសនោះ លោកប្រធានមន្ទីរក៏បានធ្វើការផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីការចាត់វិធានការរក្សាទឹកទុក និងការទប់ស្កាត់ពីការនាំសាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ដែលអាចបណ្តាលអោយមានកើតជំងឺប៉េស្តិជ្រូក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា  របស់ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។

២.ការិយាល័យវិស្វកម្កសិកម្មខេត្តបានសហការ ជាមួយនាយកដ្ថានគ្រឿងយន្តកសិកម្មចុះភ្ជួរដីនិងគៀពង្រាបដីស្រៃជូនកសិករនៅភូមិដូង កំពង់ទ្រា     នឹងភូមិទ្រាលើ ឃុំទ្រា ស្រុកសំរោង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី 23-25 ខែមករា ឆ្នាំ2019  ដោយមានការចូលរួមពីអគ្គនាយកដ្ឋានកសិកម្មលោកអនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្មលោកក្រុមប្រឹក្សាឃុំ តំណាងការិយាល័យកសិកម្មស្រុកសំរោង និងកសិករ សរុប ១៨នាក់ ស្រី៥នាក់។

៣.លោក ទូង សុខុម អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងមន្រ្តី បានចុះពិនិត្យការដាំបន្លែនៅភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ក្នុងគោលបំណងដើម្បីផ្តល់បច្ចេកទេសក្នុងការដាំដុះបន្លែ និងវិធានការការពារនិងកំចាត់សត្វល្អិត។

ចំនួនអ្នកចូលទស្សនា
Flag Counter