.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ
ចេញ​ផ្សាយ ៣១ មករា ២០១៩
213

ថ្ងៃពុធ ៣ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩

--------------------------------------------------------------------------------

 

១.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ក្រោមអធិបតីភាព  ឯកឧត្ដម អ៊ូច ភា ប្រធានកិត្តិយស និងលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។ កិច្ចប្រជុំនេះរៀបចំនៅមន្ទីរសុខាភិបាលខេត្ត។

២.នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត មានរៀបចំកិច្ចប្រជុំ បច្ចេកទេស ដោយផ្តោតលើបញ្ហាទីផ្សារ ជាមួយលោក លោកស្រីជាប្រធានការិយាល័យកសិកម្មស្រុកទាំង ៨ នៃកម្មវិធី ASPIRE លើបណ្តុំអាជីវកម្មកសិកម្ម ដើម្បីឲ្យក្លាយជាបណ្តុំធុរកិច្ចកសិកម្ម ដោយមានកិច្ចសន្យាច្បាស់លាស់ ក្រោយការដឹកនាំដោយ លោកស្រី គយ សុខុម អនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ។

៣.លេាកស្រី មុិល ចន្ទ័ទេវី និង លេាកស្រីទុយ រ៉ានី មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត បានចូលរួមសិក្ខាសាលាស្តីពីឯកសារមគ្គុទេសបច្ចេកវិទ្យាបន្សុាំសម្រាប់វិស័យកសិកម្ម នៅខេត្ត កំពង់ធំស្ថិត ក្រេាមអធិបតីភាព ឯកឧត្តម ម៉ម  អំណត់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។

៤.សង្កាត់រដ្នបាលជលផលទ្រាំងបានរឹបអូសឧបករណ៍ឆក់  រួមមាន :  
-អាគុយ ៤ អំពែ ១ គ្រឿង
-អាំងវេទ័រ        ១  គ្រឿង
-ដងឆក់            ១  គូរ
+ត្រីចំរុះ           ០៣  គីឡូ
នៅចំណុចក្នុងដងស្ទឹងពន្លៃ ឃុំសំបួរ ។

៥.ការិយាល័យកសិកម្មស្រុកទ្រាំង ក្នុងក្របខ័ណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធនលទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE  បានបើកវគ្គបណ្តុះបណ្តាលកសិករ ប្រពន្ធ័កសិកម្មចម្រុះ ពីដំណាំបន្លែ ភូមិ គ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត មន្រ្តីកសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្រ្តីក្រុមហ៊ុនលាស់ថ្មី សរុបចំនួន ២៥នាក់ ស្រី ១៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter