លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីការចាត់វិធានការរក្សាទឹកទុក
ចេញ​ផ្សាយ ៣១ មករា ២០១៩
120

ថ្ងៃអង្គារ ២ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩

------------------------------------------------------------------------------------------------------

១.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីការចាត់វិធានការរក្សាទឹកទុក ក្រោមអធិបតីភាព លោក ចាន់ សុខា អភិបាលរងខេត្ត។ នៅដើមឆ្នាំ២០១៩ នេះ ព្រះរាជាណក្រកម្ពុជានឹងទទួលរងដោយប្រយោលពីឥទ្ធិពលបាតុភូតអែលនីណូ។ ឥទ្ធិពល នៃបាតុភូតនេះនឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានារដូវប្រាំងនេះពិសេសក្នុងខែមេសានិងឧសភាមានសភាពស្ដើងហួតហែងសីតុណ្ហភាពអតិបរមានៅពេលខ្លះអាច ហក់ឡើងដល់ ៤០ ទៅ ៤២ អង្សាសេ មានភ្លៀងធ្លាក់កក់ខែតិចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្ដាឆ្នាំកន្លងទៅ។

២.លោក សោ សារឿង ប្រធានការិយាល័យវិស្វកម្មកសិកម្មនិងមន្ត្រី២រូបបានចូលរួមវគ្គបណ្តុះបណ្តាលអំពីការតាមដាននិងគ្រប់គ្រងភាពរាំងស្ងួតនៅមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ស្ពឺដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែមករា ឆ្នាំ២០១៩។

៣.លោក ទូង សុខុម អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម  និងមន្រ្តីបានចុះពិនិត្យការដាំបន្លែត្រសក់លក្ខណៈគ្រួសារ ក្នុងគោលបំណង ពន្យល់ណែនាំពីបច្ចេកទេសដាំដុះដំណាំត្រសក់ ដែលមានទីតាំងស្ថិតនៅ ភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។

៤.ការិយាល័យកសិកម្មស្រុកអង្គរបូរី ក្នុងក្របខ័ណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានបើកវគ្គបណ្តុះបណ្តាលចំនួន ២វគ្គៈ
+បច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ៖ នៅភូមិព្រែកតាផ ឃុំគោកធ្លក ស្តីពីការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដោយមានកសិករចូលរួមចំនួន ៣០ នាក់។ បន្ទាប់មកបានផ្តល់សម្ភារៈគាំទ្រដល់សមាជិកក្រុម
ចំនួន ៣០គ្រួសារ។  សម្ភារៈបានផ្តល់រួមមាន ៖
   -ទ្រុងមាន់ចំនួន  ៣០  ទ្រុង
   -កូនមាន់ចំនួន  ៣៧៧ ក្បាល
+បច្ចេកទេសដាំបន្លែជាលក្ខណៈ
គ្រួសារ៖ ដល់សមាជិកក្រុមធុរៈកិច្ចកសិកម្មផ្នែកដាំបន្លែ ចំនួន ៣០ នាក់  នៅភូមិអង្គរ ឃុំព្រែកផ្ទោល បន្ទាប់មកមានការផ្តល់សម្ភារៈជូនដល់សមាជិក្រុម
ធុរៈកិច្ចកសិកម្មចំនួន ៣០ គ្រួសារ និង  ក្រុមប្រព័ន្ធកសិកម្មចំរុះចំនួន ៤ គ្រួសារ    សម្ភារៈបានផ្តល់រួមមាន៖
-ជីគីមីចំនួន ៣០ បាវ
-ទ្រុងមាន់ចំនួន ៧ ទ្រុង
-កូនមាន់ចំនួន ១២៦  ក្បាល

៥. ការិយាល័យកសិកម្មស្រុកកោះអណ្តែតក្នុងក្របខ័ណ្ឌ កម្មវិធី ផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានផ្តល់សម្ភារៈចិញ្ចឹមមាន់នឹងកូនមាន់ដល់កសិករនៅភូមិសីុស្លាចំនួន  ៤០គ្រួសារ និងកសិករនៅភូមិលៀបចំនួន ៣៥ គ្រួសារនៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។

ចំនួនអ្នកចូលទស្សនា
Flag Counter