ថ្ងៃចន្ទ ១ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩
------------------------------------------------------------------------------------------------
១.លោកស្រី មុិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មរួមនឹងមន្រ្តីបានចុះទៅពិនិត្យស្រែប្រាំងពូជស្រូវសែនក្រអូបនៅសហគមន៍ជើងគួនជោគជ័យ ស្ថិតនៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង។
២.នាយខណ្ឌរដ្ឋបាលជលផលតាកែវ បានដឹកនាំកម្លាំងផ្នែកអង្គរបូរីសរុបចំនួន ៩ នាក់ ទូក ២ គ្រឿងចុះបង្រ្កាបបានៈ ២ ករណី ក្នុងនោះ
+ករណីទី១ៈ
-សៃយ៉ឺនស្បៃមុងចំនួន ១៥ មាត់លូ
-របាំងប្រវែង ១៥០០ ម៉
-បង្គោលឬស្សី ៦០០ ដើម
-ត្រីចម្រុះ ៣០ គក្រ
+ករណីទី២
លបកន្ទុយកណ្តុរចំនួន ២០ គ្រឿង
នៅចំណុចក្នុងទំនប់ត្នោតទេ ឃុំទ្រា ស្រុកសំរោង
៣.ការិយាល័យកសិកម្មស្រុកអង្គរបូរីក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីថែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIRE បានផ្តល់សម្ភារះគាំទ្រជូនសមាជិកក្រុមប្រព័ន្ធកសិកម្មចំរុះចំនួន ១០ គ្រួសារ និងក្រុមធុរះកិច្ចកសិកម្មមាន់ចំនួន ២៤ គ្រួសារ
សម្ភារះផ្តល់រួមមាន ÷
-ទ្រុងមាន់ ៣៤ ទ្រុង
-កូនមាន់ ៧០0 ក្បាល នៅភូមិសំរោងឃុំពន្លៃ និងភូមិទួលសាំង(ខ)ឃុំអង្គរបូរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម