លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសកម្មភាពផ្សេងៗ
ចេញ​ផ្សាយ ៣១ មករា ២០១៩
160

ងៃសុក្រ ១៣ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩

-----------------------------------------------------------------------------

១.លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី។ សន្និបាតនេះ រៀបចំនៅសាលប្រជុំទីចាត់ការផែនការនិងវិនិយោគខេត្ត។

២.នាយសង្កាត់រដ្ឋបាលជលផលកោះអណ្តែតដឹកនាំកម្លាំងបង្ក្រាបបាន ២ ករណីៈ

ករណីទី១ៈនៅចំណុចអាងត្នោតកញ្ជុ្រង ឃុំរមេញស្រុកកោះអណ្តែត
-សៃយ៉ឺនស្បៃមុង ១៥ មាត់លូ
-របាំងស្បៃមុង ៤០០ ម៉
-បង្គោលឬស្សី ២៥០ ដើម
-ត្រីចម្រុះ ៥ គក្រ

ករណីទី២ៈ នៅចំណុចប្រឡាយ ប៉ុល សារឿន ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារៈ
សំណាញ់ភ្ចាប់ខ្សែភ្លើង ១វង់ ប្រវែង ៦ម

៣.ការិយាល័យកសិកម្មស្រុកគីរីវង់ ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចែកសម្ភារៈដល់សហគមន៍កសិកម្មផ្ទះសំណាញ់ នៅភូមិរលៀក  ឃុំតាអូរ  ដែលមានកសិករចូលរួមសរុប ១០នាក់  ស្រី ៣នាក់។

៤.ការិយាល័យកសិកម្មស្រុកគីរីវង់ ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានផ្តល់សម្ភារៈប្រពន្ធ័កសិកម្មចម្រុះ ជូនក្រុមកសិករ  នៅភូមិ ពីងពង់  ឃុំសោម ស្រុកគិរីវង់  ដែលមានកសិករចូលរួម ចំនួន ១០នាក់  ស្រី ៣នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter