ថ្ងៃព្រហស្បត៌ ១២ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
---------------------------------------------------------
១.ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មអោយមានប្រសិទ្ធិខ្ពស់ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យ និងធ្វើអធិការកិច្ចដេប៉ូ និងអ្នកលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្ម បានចំនួន ៣ទីតាំង ក្នុងស្រុកកោះអណ្តែត ដោយទទួលបានលទ្ធផលៈ
-បានផ្សព្វផ្សាយច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ៣ទីតាំង
-ពន្យល់បង្ហាញពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម និងវិធានសុវត្ថិភាព បានចំនួន ៣ទីតាំង
-ជម្រុញការតាំងលក់ល្អ និងបង្កើននៅសណ្តាប់ធ្នាប់ក្នុងទីតាំងលក់សម្ភារៈកសិកម្ម ចំនួន ១ទីតាំង
-ចេញលិខិតកែតម្រូវ ២ទីតាំង
-ណែនាំព្រមានផ្ទាល់មាត់ ១ទីតាំង
២.នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និងសហគមន៍នេសាទសរុបចំនួន ៦នាក់ទូក ១គ្រឿងចេញបង្រ្កាបបានៈ
-អាំងវទ័រចំនួន ៦ គ្រឿង
-អាគុយ ៤០ អំពែរចំនួន ៦ គ្រឿង
-ដងឆក់ចំនួន ៦ គូរ
-ត្រីទំងន់ ១០ គក្រ
នៅចំណុចព្រែកស្ទឹង អតីតឡូត៍លេខ ១៦ ជិតព្រំប្រទល់ខេត្តកណ្តាល ឃុំគោកធ្លក ស្រុកអង្គរបូរី។
៣.ការិយាល័យកសិកម្មស្រុកគីរីវង់ ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីថែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំពិធីផ្តល់សំភារៈកសិកម្ម ឆ្លើយតបតាមតំរូវការ របស់កសិករកសិកម្មចំរុះ នៅភូមិរាមអណ្តើក ឃុំរាមអណ្តើក។
៤.ការិយាល័យកសិកម្មស្រុកព្រៃកប្បាស ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីថែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំពិធីផ្តល់សំភារៈកសិកម្ម ឆ្លើយតបតាមតំរូវការ របស់កសិករធុរកិច្ចមាន់ នៅភូមិតាមូង ឃុំកំពែង។