កម្មវិធីប្រគល់សម្ភារៈជូនដល់កសិករចិញ្ចឹមមាន់និងកសិកម្មចម្រុះ និងសកម្មភាពផ្សេងៗ
ចេញ​ផ្សាយ ២៣ មករា ២០១៩
151

ថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩

---------------------------

១.កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ ( ASPIRE)បានបើកកម្មវិធីប្រគល់សម្ភារៈជូនដល់កសិករចិញ្ចឹមមាន់និងកសិកម្មចម្រុះនៅភូមិក្តីតាហុក ឃុំពោធិរំចាក​ និងនៅភូមិពន្ទងឃុំបានកាម​ ដែលមានកសិករទទួលផល សរុប ៤២នាក់ ក្រោមអធិបតីភាពលោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

២.ការិយាល័យកសិកម្មស្រុកអង្គរបូរី ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីថែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានផ្តល់សម្ភារៈគាំទ្រដល់សមាជិកក្រុមធុរៈកិច្ចកសិកម្មផ្នែកមាន់ចំនួន ៣២ គ្រួសារ និង ក្រុមប្រព័ន្ធកសិកម្មចំរុះចំនួន១០ គ្រួសារ ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីថែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE រួមមានទ្រុងមាន់ចំនួន ៤២ ទ្រុង និង កូនមាន់ចំនួន ៦២០ ក្បាល ស្ថិតក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

៣.កម្មវិធីឡជីវឧស្ម័នខេត្ត បានរៀបចំប្រជុំបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមសរុប ១៦នាក់ ក្រោមអធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានកម្មវិធីឡជីវឧស្ម័នខេត្ត។ កិច្ចប្រជុំនេះ រៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។

៤.លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានប្រជុំជាមួយក្រុមការងារដើម្បីបូកសរុបលទ្ធផលការងារចុះសិក្សាទីតាំងទីលានបាញ់ស៊ីប និងអភិវឌ្ឍអង្គភាពកងពលតូចដឹកជញ្ជូនលេខ ៩៩។ ទន្ទឹមនេះ ខណ្ឌរដ្ឋបាលព្រៃឈើបានចាត់មន្រ្តីចំនួន ០៤ ក្រុមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើបច្ចុប្បន្នភាពដីសហគមន៍ព្រៃឈើនៅស្រុកគិរីវង់ និងស្រុកត្រាំកក់។

៥.ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មអោយមានប្រសិទ្ធិខ្ពស់ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យ និងធ្វើអធិការកិច្ចដេប៉ូ និងអ្នកលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្ម បានចំនួន ៥ទីតាំង ក្នុងក្រុងដូនកែវ និងស្រុកកោះអណ្តែត ដោយទទួលបានលទ្ធផលៈ -បានផ្សព្វផ្សាយច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ៥ទីតាំង -ពន្យល់បង្ហាញពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម និងវិធានសុវត្ថិភាព បានចំនួន ៥ទីតាំង -ជម្រុញការតាំងលក់ល្អ និងបង្កើននៅសណ្តាប់ធ្នាប់ក្នុងទីតាំងលក់សម្ភារៈកសិកម្ម ចំនួន ២ទីតាំង -សហការជាមួយដេប៉ូលក់ដុំលក់រាយដើម្បីផ្តល់ព័ត៏មានទៅវិញទៅមកលើការធ្វើអាជីវកម្មល្មើសច្បាប់ថ្នាំកសិកម្ម និងជីកសិកម្មតាមបណ្តាតំបន់គោលដៅ។ -ចេញលិខិតកែតម្រូវ ២ទីតាំង -ណែនាំព្រមានផ្ទាល់មាត់ ១ទីតាំង -សរសើរផ្ទាល់មាត់ ២ទីតាំង

៦.ផ្នែករដ្ឋបាលជលផលបូរីជលសារចេញបង្ក្រាបបានៈ

-សៃយ៉ឺនស្បៃមុង ៥ មាត់លូ

-របាំងស្បៃមុងប្រវែង ៨០ ម៉

-បង្គោលឬស្សី ៥០ ដើម -ត្រីចម្រុះ ៤ គក្រ នៅចំណុចប្រឡាយ ៩៩ ឃុំបូរីជលសារ ស្រុកបូរីជលសារ

៧.ការិយាល័យកសិកម្មស្រុកកោះអណ្តែត ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីថែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំពិធីផ្តល់សំភារៈកសិកម្ម ឆ្លើយតបតាមតំរូវការ របស់កសិករ ដាំបន្លែ នៅភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្តែត ក្រោមអធិបតីភាព លោកស្រី ភឿក ចន្ធូ ជំទប់ទី១ ក្រុមប្រឹក្សាឃុំរមេញ និងលោក ចាន់ សុវណ្ណូ ប្រធានការិយាល័យកសិកម្មស្រុកកោះអណ្តែត មន្ត្រីជំនាញ ព្រមទាំងមានការចូលរួមពី CEWs ទាំង ៥ឃុំ និងកសិករដាំបន្លែ ៣២នាក់ សរុបអ្នកចូលរួមសរុប ៤១នាក់ ។

៨.ការិយាល័យកសិកម្មស្រុកបាទី ក្នុងក្របខណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចែកសម្ភារៈធុរៈកិច្ចស្រូវចំណី ដល់កសិករ នៅភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី។

ចំនួនអ្នកចូលទស្សនា
Flag Counter